ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី៖ បើកាន់អំណាចមិនប្រើអំណាចគឺស្មើនឹងគ្មានអំណាច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាសម្ដេចបានក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេលើពិភពលោកកាលពី៣៨ឆ្នាំមុន ហើយបច្ចុប្បន្នសម្តេចក៏បានក្លាយជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេលើពិភពលោកផងដែរ។

សម្តេចបានឆ្លើយតបនឹងមតិរិះគន់ថា៖ «លោក ហ៊ុន សែន ក្រាញ់អំណាច ខ្ញុំទទួល ប៉ុន្តែខ្ញុំចង់សួរអ្នកឯង អ្នកឯងដណ្តើមអំណាច មានន័យថាម៉េច ខ្ញុំគ្រាន់តែការពារអំណាចដែលខ្ញុំមានតើ ខ្ញុំមានអីខុស»។

សម្តេចតេជោបានលើកឡើងថា បើកាន់អំណាចមិនប្រើអំណាច គឺស្មើនឹងមិនកាន់អំណាច។ សម្តេចនាយករដ្ឋមន្ត្រីអះអាងថា សម្តេចគាំទ្រឱ្យកូនច្បងរបស់សម្តេច គឺ លោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី គឺពិតជាស័ក្តិសមបំផុត។

សម្តេចតេជោបានថ្លែងបែបនេះនៅក្នុងពិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) ជាង ៦ពាន់នាក់នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

សម្តេចនាយករដ្ឋមន្ត្រីបានកាន់អំណាចនៅឆ្នាំ១៩៨៥ រហូតមដល់បច្ចុប្បន្នគឺមានរយៈពេល ៣៨ឆ្នាំមកហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក