ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្តីបង្រៀនប្រពន្ធបើកឡាន ជាន់ហ្គែរច្រលំថាហ្វាំ្រង បុកស្ត្រីម្នាក់ស្លាប់ និងរបួស ៧នាក់

បន្ទាយមានជ័យ៖ ប្តីបង្រៀនប្រពន្ធរៀនបើកឡាន ដល់មុខផ្សារគុត្តសត បានជាន់ហ្គែរច្រលំថាហ្វាំងបុករះបណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ និងរបួសធ្ងន់ស្រាល ៧នាក់ កាលរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ស្ថិតភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅបានប្រាប់ថា មុនពេលកើតហេតុ មានរថយន្តម៉ាក់លុចស៊ី RX 300 ពាក់ផ្លាកលេខសៀមរាប 2C-0898 បើកបរដោយស្រ្តីម្នាក់ និងបុរសម្នាក់រួមដំណើរជាមួយទំនងប្តីបង្រៀនប្រពន្ធបើកបរតាមបណ្តោយផ្លូវលំក្នុងទិសដៅត្បូងមកជើង។

លុះដល់មុខផ្សារខាងលិចចិញ្ចើមផ្លូវរថយន្តបានជាន់ហ្គែរ ច្រលំថាហ្វ្រាំងបុករះបណ្តាលឱ្យស្លាប់ស្ត្រីម្នាក់នៅនិងកន្លែង និងរបួសធ្ងន់ស្រាលចំនួន ៧នាក់ និងបុកចូលក្នុងផ្ទះលក់អីវ៉ាន់ចាប់ហួយមុខផ្សារ។ ក្រោយកើតហេតុជនរងគ្រោះត្រូវសាច់ញាតិបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់។ ចំណែកអ្នកបើកបរ ២នាក់ប្តីប្រពន្ធ ក្រោយកើតហេតុ បានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល។

ក្រោយចុះពិនិត្យ និងវាស់វែង សមត្ថកិច្ចបានសន្និដ្ឋានថាទំនងប្តីបង្រៀនប្រពន្ធបើកបរ ទើបជាន់ហ្គែត ថាហ្វ្រាំងបណ្តាលបុករះ។ សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាងរថយន្តបង្ក និងម៉ូតូរងគ្រោះចំនួន២គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ រងចាំដោះស្រាយតាមនីតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក