ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅក្រុមប្រឆាំងនៅក្រៅប្រទេសកុំសង្ឃឹមពីការសហការជាមួយរដ្ឋាភិបាលម៉ាឡេស៊ីឱ្យសោះ ព្រោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មីលោក Anwar Ibrahim បានទម្លាយប្រាប់សម្ដេចពីផែកការពួកទាំងនោះក្នុងទឹកដីម៉ាឡេស៊ីអស់ហើយ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទោះបីលោក Anwar ពីមុនជាក្រុមគណបក្សប្រឆាំងនៅម៉ាឡេស៊ីដែលមានទំនាក់ទំនងជាមួយក្រុមប្រឆាំងនៅស្រុកខ្មែរក្ដី តែពេលលោក Anwar ក្លាយជានាយករដ្ឋមន្ត្រីនោះការធ្វើកិច្ចការគឺផ្សេងពីមុន។
សម្ដេចតេជោ ពេលនេះក្រៅពីលោក អាន់វ៉ា មានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលកម្ពុជាលោកក៏បានទម្លាយពីផែនការរបស់ក្រុមប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលនៅក្រៅប្រទេសច់ងធ្វើអីដើម្បីប្រឆាំងរដ្ឋាភិបាលកម្ពុជានៅក្នុងទឹកដីម៉ាឡេស៊ីផងដែរ៕