ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូង ភ្នំគិរីរម្យ | អាជ្ញាធរជាតិអប្សរា៖​ ការផ្តល់ចំណីជាប្រចាំ...បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក | កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចបាន ២៩% | អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គ្មានផែនការផ្លាស់ប្តូររដ្ឋមន្ត្រីទេ» ចំពេលមានពាក្យចចាមអារ៉ាម | បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ​របស់យើង ហើយបាននិងកំពុងក្លាយ​ជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា | សម្តេចតេជោ ហ៊ុន សែន បញ្ចេញព័ត៌មានលោក សេង សារី ជុំវិញការចោទប្រកាន់ និងភក្តីភាពនយោបាយ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ |

ព្រះមហាក្សត្រមានហឫទ័យសោមនស្សរីករាយដែល ៣០ឆ្នាំទៅនេះប្រទេសកម្ពុជាមានការរីកចម្រើន

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានថ្វាយព្រះរាជសារជូនសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ ដែលប្រារព្ធឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

ព្រះមហាក្សត្រទ្រង់មានហឫទ័យសោមនស្សរីករាយដែលបានទតឃើញថា ជិត ៣០ឆ្នាំកន្លងមកនេះ តាំងពីបោះឆ្នោតទូទៅឆ្នាំ១៩៩៣មក ប្រជាជាតិកម្ពុជា សម្រេចបានការថែរក្សា ការពង្រឹង ការគោរពរបបរាជានិយមប្រជាធិបតេយ្យ សេរីពហុបក្ស ព្រមទាំងបានអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ព្រះមហាក្សត្របានកោតសរសើរថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងជនរួមជាតិគ្រប់រូប ដែលបានខិតខំយ៉ាងស្វាហាប់ក្នុងការបំពេញរាល់ភារកិច្ចរៀងៗខ្លួនជាហេតុនាំឱ្យកើតមាននូវសមិទ្ធផលដ៏ធំធេងហួសពីការស្មានក្នុងពេលបច្ចុប្បន្ន នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ទ្រង់បានកោតសរសើរដល់រដ្ឋសភា ដែលបានអនុម័តច្បាប់ សំខាន់ៗចំនួន១០៩ ក្នុងនីតិកាលទី៦នេះ ដែលជាឧបករណ៍បំពេញបន្ថែមទៅលើច្បាប់ ដែលបានអនុម័តរួចនៅនីតិកាល់មុនៗ និងជាការបំពេញបន្ថែមដ៏មានសារសំខាន់បំផុត សម្រាប់ធានានូវនិរន្តរភាពនៃដំណើរឈានឡើង និងកែលម្អលទ្ធិប្រជាធិបតេយ្យអាស្រ័យធម្មនុញ្ញ។

ព្រះមហាក្សត្រទ្រង់បានវាយតម្លៃខ្ពស់ចំពោះរដ្ឋសភាដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមមណ្ឌលដែលខ្លួនទទួល ខុសត្រូវយ៉ាងសស្រោកសសាំ្រ និងបាននាំយកនូវសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋរួមគ្នា ដោះស្រាយទៅតាមនីតិវិធីបានយ៉ាងល្អប្រសើរ។

ព្រះមហាក្សត្រទ្រង់ក៏បានកោតសរសើរចំពោះទេពកោសល្យនៃការដឹកនាំរបស់ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយដោយជោគជ័យនូវភាពលំបាកផ្ទួនៗឥតឈប់ឈរជាច្រើន ជាក់ស្ដែងការស្តារសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងបេសកកម្មសំខាន់ៗលើការងារថែរក្សា សន្តិភាព ឯករាជ្យ ជូនប្រទេសជាតិ និងជូនប្រជាពលរដ្ឋ បានរស់នៅដោយស្មើភាព ស្មើសិទ្ធិ និងសុខដុមរមនា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក