ភ្នំពេញ៖ នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីសមត្ថភាពបច្ចេកទេសយោធារបស់កម្ពុជាក្នុងសម័យសង្គ្រាមដោយថា ប្រសិនជាខ្មែររួមរួមគ្នានាពេលនោះកម្ពុជាមានសមត្ថភាពបច្ចេកទេសយោធាខ្លាំងមួយ។
សម្ដេចតេជោ បន្ថែមថាយោធាខ្មែរក្នុងសម័យសង្គ្រាមពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១ ត្រូវបានហ្វឹកហាត់ដោយប្រទេសដែលមានសមត្ថភាពយោធាជាច្រើនមានដូចជា ចិន កូរ៉េខាងជើង សូវៀត វៀតណាម និងប្រទេសលោកសេរីមួយចំនួនទៀត។ ទោះជាយ៉ាងណាគោលបំណងនៃការហ្វឹកហាត់យោធារបស់កម្ពុជានាសម័យនោះគឺដើម្បីសម្លាប់ខ្មែរគ្នាឯងប៉ណ្ណោះដែលមិនគួរកើតមានសោះសម្រាប់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្នគឺផ្សេងពីនេះ គឺការហ្វឹកហាត់ដើម្បីទទួលការអភិវឌ្ឍ។
សម្ដេចតេជោថ្លែងបែបនេះក្នុងពេលដែល សម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលពិព័ណ៌កោះពេជ្រ៕
PHOTO: EAC NEWS