ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារដែលស្លាប់ដោយសារត្រូវផ្ទាំងកាត់ទទឹងផ្លូវសង្កត់លើ

សៀមរាប៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានសរសេរសារចូលរូមរំលែកទុក្ខដល់ក្រុមគ្រួសារដែលបានស្លាប់ដោយសារខ្យល់កន្ត្រាក់ធ្វើឱ្យបាក់ផ្ទាំងប៉ាណូកាត់ទទឹងផ្លូវសង្កត់ពីលើកាលពីល្ងាចនេះ។

លោក ហ៊ុន ម៉ានី បានរៀបរាប់ដូច្នេះថា៖«ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមចូលរួមសោកស្តាយចំពោះការខូចខាត និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងសូមជូនពរដល់អ្នករងរបួស សូមឆ្លងផុតគ្រោះថ្នាក់»។

លោកសង្ឃឹមថា អាជ្ញាធរមូលដ្ឋាននឹងមានចំណាត់ការសមស្រប និងទាន់ពេលវេលាចំពោះបញ្ហាខាងលើ។ លោកថ្លែង៖«យើងនៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវស្ថានភាពអាកាសធាតុ និងត្រៀមលក្ខណៈដើម្បីបញ្ចៀសហានិភ័យជាយថាហេតុណាមួយកើតឡើង»។

លោកបានអំពាវនាវពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នលើសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកជាទីស្រលាញ់ ខណៈក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា នៅសប្តាហ៍ខាងមុខនេះ នៅតំបន់ខ្លះអាចនឹងមានភ្លៀងធ្លាក់លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក