ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខ្យល់កន្ត្រាក់ធ្វើឱ្យរលំផ្ទាំងប៉ាណូដ៏ធំកាត់ទទឹងផ្លូវបណ្តាលឱ្យមនុស្សម្នាក់ស្លាប់

សៀមរាប៖ កាលពីល្ងាចម៉ោង៦ ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ មានករណីខ្យល់កន្ត្រាក់បណ្តាលឱ្យរលំផ្ទាំងប៉ាណូកាត់ទទឹងផ្លូវដ៏ធំបាក់សង្កត់លើអ្នកដំណើរចំនួន១នាក់ស្លាប់ និង១នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះកើតឡើងនៅក្នុងសង្កាត់ស្លក្រោម ក្រុង-ខេត្តសៀមរាប។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម លោកវរសេនីយ៍ត្រី ស៊ ស៊ិនណារ៉ា បានបញ្ជាប់ប្រាប់ EAC news ថា នៅវេលាម៉ោង៦ល្ងាចថ្ងៃនេះ ខ្យល់កន្ត្រាក់បានធ្វើឱ្យបាក់រលំនូវផ្ទាំងប៉ាណូកាត់ទទឹងផ្លូវស្ថិតនៅក្នុងសង្កាត់ស្លក្រោម បណ្តាលឱ្យអ្នកដំណើរជាបុរសចំនួន១នាក់ស្លាប់ និងបុរស១នាក់ទៀតរងរបួសត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

លោកវរសេនីយ៍ត្រី ស៊ ស៊ិនណារ៉ា បានបញ្ជាក់ថា ភូមិសាស្ត្រខេត្តសៀមរាបចាប់ផ្តើមធ្លាក់ភ្លៀង និងមានលាយឡំនឹងខ្យល់កន្ត្រាក់ ចាប់ពីម៉ោង៥ល្ងាច។

តាមការផ្សាយព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ខ្យល់កន្ត្រាក់ក៏បានធ្វើឲ្យប៉ើងកន្លែងតុបតែងលើស្ពានព្រះរាជដំណាក់បាក់អស់ និងបាក់បង្គោលផ្សាយពាណិជ្ជកម្ម នៅមុខផ្លូវខ្វែង៣០ម និងផ្លូវជាតិលេខ៦ និងបាក់វេទិកាទិវាវប្បធម៌ដែលគ្រោងធ្វើនៅថ្ងៃទី៣១ ខាងមុខនេះ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា នៅសប្តាហ៍ខាងមុខនេះ កម្ពុជានឹងមានអាកាសក្តៅដល់៣៧អង្សា ហើយនៅតំបន់ខ្លះអាចនឹងមានភ្លៀងធ្លាក់លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក