ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្រះអគ្គិជ័យកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ទៅដល់ប្រទេសឥណ្ឌូណេស៊ីហើយ

ឥណ្ឌូណេស៊ី៖ ព្រះអគ្គិជ័យកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានទៅដល់យានដ្ឋានអន្តរជាតិ Soekarno-Hatta រដ្ឋធានីហ្សាកាតា នៃប្រទេសឥណ្ឌូណេស៊ីហើយ នារសៀលថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លោក ហោ សារុន បាននាំព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ធ្វើដំណើរមកដល់ប្រទេសឥណ្ឌូណេស៊ី នៅរសៀលថ្ងៃពុធនេះ ដោយមានការអញ្ជើញទទួលស្វាគមន៍ពី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូណេស៊ី លោក អ៊ាវ ហ៊ាង និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូណេស៊ី លោក Wijaya Noeradi។

ព្រះអគ្គិជ័យកីឡា និងភ្លើងគប់នេះ ត្រូវបាននាំយកទៅរក្សាទុកនៅស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូណេស៊ី ដើម្បីត្រៀមរៀបចំពិធីរត់ភ្លើងគប់ នៅរដ្ឋធានីហ្សាកាតា ជាផ្លូវការ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។

សូមបញ្ជាក់ថា ភ្លើងគប់កីឡានឹងត្រូវដង្ហែជុំវិញប្រទេសអាស៊ាន ចាប់ពីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសវៀតណាម ហ្វីលីពីន ទីម័រខាងកើត ព្រុយណេ ឥណ្ឌូណេស៊ី សឹង្ហបុរី ថៃ មីយ៉ាន់ម៉ា និងឡាវ ហើយភ្លើងគប់នេះនឹងបន្តដង្ហែមកកម្ពុជាវិញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយដង្ហែជុំវិញបឹងទន្លេសាបមុនឡើងមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកការប្រកួតកីឡាស៊ីហ្គេម-ប៉ារ៉ាហ្គេម៕

PHOTO: AKP


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក