BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៨៦០ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៣៩៥ករណី ខណៈអ្នកជំងឺ ១,០៧៤នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៣២នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៧២,១០៤នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,២៥៤នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៦៤,៥៤៨នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ៨,២៥៤ករណី៕