ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

បេក្ខជនប្រឡងនាយទាហានជាប់បឋមត្រូវធ្វើការពិនិត្យសុខភាព ធ្វើលិខិតថ្កោលទោស និងលិខិតបញ្ជាក់មាយាទ

ភ្នំពេញ៖ បេក្ខជនដែលប្រឡងនាយទាហានជាប់បឋមត្រូវតម្រូវឱ្យធ្វើការពិនិត្យសុខភាព ធ្វើលិខិតថ្កោលទោស និងលិខិតបញ្ជាក់កិរិយាមាយាទពីថ្ងៃនេះរហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីជូនដំណឹងស្ដីពីការប្រកាសលទ្ធផលប្រឡងបឋមវគ្គនាយទាហានកម្ពុជាឆ្នាំ២០២៣។

ក្នុងសេចក្ដីប្រកាសនោះបេក្ខជន និងបេក្ខនារីទាំងអស់ត្រូវធ្វើការពិនិត្យសុខភាពនៅមន្ទីរពេទ្យកេតុមាលា ធ្វើលិខិតថ្កោលទោសនៅក្រសួងយុត្តិធម៌ ធ្វើលិខិតបញ្ជាក់កិរិយាមាយាទនៅអាជ្ញាធរមូលដ្ឋាន។ រួចយកមកប្រគល់ជូនក្រុមការងាររបស់គណៈកម្មការទទួលលិខិតថ្កោលទោស និងសាកលវិទ្យាល័យការពារជាតិពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១៣ ខែមេសា។

គួរឱ្យដឹងផងដែរថា ក្រសួងការពារជាតិកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ បានបើកការប្រឡងវគ្គនាយទាហានឆ្នាំ២០២៣ ដោយមានបេក្ខជនដាក់ពាក្យប្រឡងជាង ៦ពាន់នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក