ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រោងចក្រផលិតទឹកស្អាតនៃរដ្ឋករទឹកខេត្ដសៀមរាប សម្រេចបាន ៩៩% គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅខែឧសភា

សៀមរាប៖ ការសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសង្កាត់ជ្រាវ ក្រុងសៀមរាបបានសម្រេច ៩៩% ហើយដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែឧសភា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

អគ្គនាយករង នៃរដ្ឋករទឹកស្វយ័តខេត្ដសៀមរាប លោក សៀក ប៉េងគៀង ថ្លែងថា រោងចក្រផលិតទឹកស្អាតនេះ គឺក្រោមគម្រោងឥណទានរបស់អង្គការ JICA ដែលអាចផលិតទឹកស្អាត និងចែកចាយទឹកទៅដល់ប្រជាពលរដ្ឋបានជាង ៦ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយបានបូមទឹកពីបឹងទន្លេសាប។

ជាមួយគ្នានេះ រោងចក្រថ្មីនោះមានអាងស្ដុកទឹកទុកចំណុះមួយម៉ឺនម៉ែត្រគូបផងដែរ បើទោះបីដាច់ប្រព័ន្ធចរន្ដអគ្គីសនីក៏អាចចែកចាយទឹកស្អាតបានដែរ។ រោងចក្រផលិតទឹកស្អាតរបស់រដ្ឋករទឹកស្វយ័តរបស់ខេត្ដសៀមរាបនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលលើកការអភិវឌ្ឍន៍វិស័យទឹកស្អាត។

លោកបានបន្ដថា ការផលិតទឹកស្អាតនេះ មិនត្រឹមតែចែកចាយនៅក្នុងក្រុងសៀមរាបប៉ុណ្ណោះទេ ថែមទាំងមានគម្រោងចែកចាយទៅដល់ព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ ស្រុកសូទ្រនិគម នៅភូមិធម្មជាតិរុនតាឯក ភូមិធម្មជាតិពាក់ស្នែង និងស្រុកប្រាសាទបាគងផងដែរ។

លោកសៀក ប៉េងគៀង បញ្ជាក់ថា រោងចក្រផលិតទឹកស្អាតខេត្ដសៀមរាបមានចំនួន ៣កន្លែងហើយ ដោយពីរកន្លែងទៀតនៅសង្កាត់ទឹកវិល អាចផលិតទឹកសម្រាប់ទាំងប្រជាពលរដ្ឋ និងទេសចរជាង ២៥ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលរាប់ទាំងរោងចក្រថ្មី នៅសង្កាត់ជ្រាវផង អាចចែកចាយ និងផលិតទឹកស្អាតបានជិត ១០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ និងមានសមត្ថភាពគ្រប់គ្រងទៅលើតម្រូវការទឹកស្អាតនៅក្រុងសៀមរាបរហូតដល់ទៅឆ្នាំ២០៣០។

គួរឱ្យដឹងដែរថា រោងចក្រផលិតទឹកស្អាតថ្មីនេះ បានចាប់ផ្ដើមកសាងនៅឆ្នាំ២០២០ និងគ្រោងសាងសង់រួចរាល់នៅខែឧសភាស្ថិតនៅលើផ្ទៃដីចំនួន ៤ហិកតា ដោយចំណាយថវិកាសរុបប្រមាណ ១១៥លានដុល្លាអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក