ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជឿឬអត់ដែលថាបវរកញ្ញាថៃតំណាងខេត្តភូកេតផុសរូបឌឺដងកម្ពុជាជាកំហុសអចេតនា?

ថៃ៖ បវរកញ្ញាថៃតំណាងខេត្តភូកេត បានបង្ហោះសារ និងវីដេអូសូមទោសដល់ប្រជាជនខ្មែរថាខ្លួនមិនមានចេតនា ក្នុងការបង្ហោះរូបភាពកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដែលបង្ហាញសារឌឺដងមកលើកម្ពុជាជាមួយឈុតតំណាងជាតិរបស់ខ្លួននោះទេ។

វីដេអូនិងរូបភាពបកស្រាយរបស់បវរកញ្ញាថៃតំណាងខេត្តភូកេត ធ្វើឡើងប៉ុន្មានប្រមាណ ៣០នាទីក្រោយការបង្ហោះរូបភាពដែលក្នុងលក្ខណៈឌឺដងប្រៀបធៀបលើកម្ពុជា ធ្វើឲ្យអ្នកគាំទ្រវិស័យបវរកញ្ញា និងក៏ដូចជាប្រជាជនខ្មែរប្រតិកមុ្មទៅលើកញ្ញាយ៉ាងខ្លាំង។

បេក្ខភាពបវរកញ្ញាថៃ តំណាងខេត្តភូកេតកញ្ញា Tia Li Taveepanichpan បានបង្ហោះរូបដែលកាត់ត កាត់ទង់ជាតិខ្មែរដាក់លើរូបសត្វទន្សង ដែលសត្វទន្សង ភាសាថៃហៅថា ហៀ ជាសត្វដែលត្រូវបានគេប្រើប្រាស់ក្នុងពាក្យជេរ របស់ភាសាថៃ។

បន្ទាប់ពីបង្ហោះបានជិត ៣០នាទី បវរកញ្ញារូបនេះបានលុបទៅវិញព្រមទាំងបានមកស្រាយជាវីដេអូ និង បង្ហោះសារជាថ្មីជាមួយរូបថ្មីថា ខ្លួនបង្ហោះក្នុងន័យល្អទេតែច្រលំដាក់រូបខុស។

រូបភាពថ្មីភ្ជាប់ខ្លឹមសារថា៖ «អ្នកណាធ្វើបែបនេះវាមិនល្អនោះទេ សូមឈប់បង្កើតការស្អប់ប្រឆាំងនឹងប្រទេសជាតិនៅពេលដែលយើងទាំងអស់គ្នាមកពីទ្វីបតែមួយ។ តំណាងឲ្យការគាំទ្រ និងចិត្តល្អចំពោះគ្នា មិនជេរប្រទេសដទៃ ចំពោះអ្នកគាំទ្រកម្ពុជា នេះមិនមែនមកពីអ្នកគាំទ្រពិតរបស់ខ្ញុំទេ នេះជាខ្លឹមសារបំភ្លៃដើម្បីបង្កើតរឿងភាគ ខ្ញុំសុំទោសដែលវាមិនធ្លាប់មានបង្កើតឡើង ហើយសង្ឃឹមថាអ្នកគាំទ្រផ្សេងទៀតនឹងជ្រើសរើសភាពសប្បុរសចំពោះអំពើអាក្រក់»។

យ៉ាងណាមិញ មហាជននៅតែប្រតិកម្មចំពោះរូបភាពដែលកញ្ញា Tia បានបង្ហោះ បើទោះជាមានការមកស្រាយសូមទោសយ៉ាងក្តី ក្នុងនោះដែរក៏មានបវរកញ្ញាកម្ពុជាជាច្រើនរូបបង្ហាញការមិនពេញចិត្តចំពោះបវរកញ្ញាថៃតំណាងខេត្តភូកេតនេះផងដែរ។

ការផ្សាយផ្ទាល់ក្នុងបណ្តាញសង្គម Instagram ជាមួយបវរកញ្ញាកម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កញ្ញា Tia បានសុំទោសដោយនិយាយជាភាសាខ្មែរថា៖«ខ្ញុំសុំទោសអ្នកទាំងអស់គ្នា ខ្ញុំគ្មានចេតនាទេ»។ បវរកញ្ញាថៃរូបនេះ បានបញ្ចាក់ឱ្យដឹងថារូបភាពដែលមាន គឺបានមកពីហ្វេន ហើយកញ្ញាចង់បង្ហោះបង្ហាញថា ការធ្វើបែបនេះមិនល្អទេ ឱ្យបញ្ឈប់ទង្វើបែបនេះ តែដោយសារគាត់នៅក្រៅ ម្យ៉ាងទៀតសេវាមិនសូវល្អ ទើបធ្វើអោយការសរសេរបាត់សល់តែរូបទើបធ្វើអោយមានរឿងនេះកើតឡើង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក