ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តំបន់រុនតាឯក មានពលរដ្ឋសាងសង់លំនៅឋានថ្មីជិត ២ពាន់ខ្នង

សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានបញ្ជាក់ថា ពលរដ្ឋដែលទទួលបានសំណងលំនៅឋានថ្មីនៅតំបន់រុនតាឯក បានសាងសង់បានជិត ២ពាន់ខ្នងហើយ ក្នុងនោះមានទាំងសំណង់រឹងមាំ និងសំណង់សម្រាប់រស់នៅមិនអចិន្ត្រៃយ៍។

លោក ទៀ សីហា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តសៀមរាប» នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ថា ផ្លូវនៅតំបន់រុនតាឯកដែលជាទីតាំងថ្មីដែលប្រែក្លាយពីតំបន់ជនបទ មកជាទីក្រុងរណបថ្មី ត្រូវបានស្ថាបនារួចរាល់ ខណៈទឹក អគ្គិសនី និងប្រព័ន្ធទូរគមនាគមន៍ក៏បានចូលទៅដល់តំបន់នោះផងដែរ។

លោកបន្តថា ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក៏បាន និងកំពុងស្ថាបនា ដែលពោរពេញទៅដោយភាពល្អស្អាតមិនចាញ់នឹងរដ្ឋារចនាសម្ព័ន្ធដែលស្ថិតនៅក្នុងក្រុងសៀមរាបឡើយ។

បើតាមលោកអភិបាលខេត្ត ពលរដ្ឋបានស្ម័គ្រចិត្តរុះរើសំណង់នៅតំបន់រមណីយដ្ឋានអង្គរចំនួនជាង ៩ពាន់គ្រួសារ ក្នុងនោះមាន ៦ពាន់គ្រួសារបានចាប់ឆ្នោតយកដីឡូត៍សម្រាប់សាងសង់លំនៅឋានថ្មីនៅទីនោះ។

លោក ទៀ សីហា បានបញ្ជាក់ថា ពលរដ្ឋដែលស្ម័គ្រចិត្តរុះរើលំនៅឋានចេញពីតំបន់អង្គរទៅស្នាក់អាស្រ័យនៅតំបន់រុនតាឯក គឺជាជម្រើសដ៏ល្អដែលរាជរដ្ឋាភិបាលផ្តល់ដីកម្មសិទ្ធិត្រឹមត្រូវដល់ពលរដ្ឋ ប្រសើរជាងពលរដ្ឋរស់នៅតំបន់អង្គរដែលគ្មានប្លង់ដីច្បាស់លាស់ត្រឹមត្រូវ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក