ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងរំលាយគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី

មីយ៉ាន់ម៉ា៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតដែលកំពុងជាប់គាំងដោយរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ាបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) នឹងត្រូវរំលាយដោយសារការខកខានក្នុងការចុះឈ្មោះឡើងវិញក្រោមច្បាប់បោះឆ្នោតថ្មីដែលតាក់តែងដោយរបបយោធា។ នេះបើតាមការចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ។ 

យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១ ជាមួយនឹងការអះអាងអំពីភាពមិនច្បាស់លាស់នៃការក្លែងបន្លំយ៉ាងទូលំទូលាយនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ ដែលគណបក្ស NLD របស់លោកស្រី Aung San Suu Kyi បានឈ្នះឆ្នោត ដែលការធ្វើរដ្ឋប្រហារនេះបានបញ្ចប់ការដឹកនាំតាមរបៀបប្រជាធិបតេយ្យ និងនាំឱ្យប្រទេសធ្លាក់ក្នុងភាពចលាចលជាបន្តបន្ទាប់។ 

កាលពីអំឡុងខែមករា គណៈកម្មាធិការរៀបចំការបោះឆ្នោតបានទុករយៈពេល ២ខែសម្រាប់ឱ្យគណបក្សនយោបាយនានាធ្វើការចុះបញ្ជីគណបក្សក្នុងការបោះឆ្នោត ដែលការចុះឈ្មោះនេះធ្វើឡើងក្រោមច្បាប់បោះឆ្នោតថ្មីដ៏តឹងរឹងដែលតាក់តែងដោយយោធា ខណៈដែលការបោះឆ្នោតថ្មីគ្រោងនឹងធ្វើឡើង ប៉ុន្តែត្រូវបានអះអាងដោយគូប្រជែងមកពីគណបក្សផ្សេងថាមិនសេរី និងពុំមានតម្លាភាព។ គួរបញ្ជាក់ថា បើតាមប្រភពពី MRTV បានឱ្យដឹងថា ក្នុងចំណោមគណបក្សចំនួនជាង ៩០ មានតែគណបក្សប្រមាណ ៥០ប៉ុណ្ណោះដែលបានចុះឈ្មោះក្រោមច្បាប់បោះឆ្នោតថ្មី ហើយដោយឡែកគណបក្សដែលពុំបានចុះឈ្មោះអាចនឹងត្រូវរំលាយចោលក្នុងសប្តាហ៍នេះ។ 

គួរបញ្ជាក់ថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា NLD របស់លោកស្រី អ៊ុងសាន ស៊ូជី បានបង្កើតឡើងកាលពីឆ្នាំ១៩៨៨ ហើយបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតឆ្នាំ ១៩៩០ ដែលជ័យជម្នះនេះត្រូវបានបដិសេធជាបន្តបន្ទាប់ដោយយោធាមីយ៉ាន់ម៉ា។ យ៉ាងណាមិញ គណបក្ស NLD នៅតែបន្តលើជំហរប្រជាធិបតេយ្យ និងទទួលបានជ័យជម្នះជាបន្តបន្ទាប់នៅឆ្នាំ២០១៥ និង ២០២០ មុននឹងត្រូវបានរបបយោធាធ្វើរដ្ឋប្រហារ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក