ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីជាន់ខ្ពស់បក្សកម្មុយនីស្តចិនថាកម្ពុជា-ចិនបានបង្ហាញពីគម្រូនៃទំនាក់ទំនងប្រទេសដែលមានរបបនយោបាយផ្សេងគ្នា

ភ្នំពេញ៖ ក្រោមការដឹកនាំរបស់ លោក ស៊ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានលើកកម្ពស់ និងមានកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងទ្វេភាគីនិងពហុភាគី ហើយក៏ជាទំនាក់ទំនងគម្រូនៃប្រទេសដែលមានរបបនយោបាយផ្សេងគ្នា។ នេះជាការលើកឡើងរបស់អតីតអគ្គលេខាធិការរងគណៈកម្មាធិការជាតិនៃសភាពិគ្រោះយោបល់នយោបាយប្រជាជនចិនលោក ស៊ូ ឈីមីង ក្នុងជំនួបពិភាក្សាការងារជាមួយអនុប្រធានទី២ នៃរដ្ឋសភា លោកស្រី ឃួន សុដារី នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

លោក ស៊ូ ឈីមីង បានសម្តែងនូវអំណរគុណជូនចំពោះ សម្តេចតេជោ និងវាយតម្លៃខ្ពស់ចំពោះចំហរកម្ពុជា ដែលបានគាំទ្រចិន ដោយឈរលើភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រនិងយុត្តិធម៌។ គណៈប្រតិភូចិនក៏បានបញ្ជាក់ពីការគាំទ្រសម្តេចតេជោ ហ៊ុន សែន គាំទ្រគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំជំនាន់ក្រោយក្នុងការបន្តដឹកនាំកម្ពុជាយូរអង្វែងទៅមុខទៀត និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្តេចតេជោ ដែលបាននាំប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ដោយបានពង្រឹងនិងពង្រីកតួនាទីកម្ពុជានៅក្នុងឆាកអន្តរជាតិ ព្រមទាំងទទួលបាននូវទំនុកចិត្តពីប្រជាជន ហើយភាគីចិន ជឿជាក់ថាគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំប្រទេសសម្រេចបាននូវវិបុលភាព សន្តិភាព និងការអភិវឌ្ឍរុងរឿងតទៅមុខទៀត។

ជាមួយគ្នានេះដែល លោកបានបញ្ជាក់ថាទស្សនកិច្ចការងាររបស់គណៈប្រតិភូចិននាពេលនេះធ្វើឡើងក្នុងគោលបំណង អនុវត្តជាក់ស្តែងនូវគំនិតសំខាន់ៗរវាងសម្តេចតេជោ និងលោក ស៊ី ជិនពីង ព្រមទាំងផ្តល់បទឧទ្ទេសនាមស្តីពីលទ្ធផលនៃសន្និបាតគណបក្សកុម្មុយនីស្តចិនលើកទី២០ និងចែករំលែកបទពិសោធន៍ និងគំនិតថ្មីៗនៃការដឹកនាំគ្រប់គ្រងបក្សនិងរដ្ឋ។

លោកស្រី ឃួន សុដារី បានធ្វើការវាយតំលៃខ្ពស់ទៅលើដំណើរទស្សនកិច្ចការងារនេះ ដែលពិតជារួមចំណែកបន្ថែមទៀត ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនង មិត្តភាពប្រពៃណី “មិត្តដែកថែប” និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិទាំងពីរ ដែលមានជាយូរលង់ណាស់មកហើយ និងអរគុណដល់ភាគីចិន ដែលបានចូលរួមចំណែកនិងគាំទ្រក្នុងបុព្វហេតុជាតិមាតុភូមិ ដោយបានប្រែក្លាយទឹកដីកម្ពុជាពីវាលពិឃាត សង្រ្គាមរាំរ៉ៃ ក្លាយមកជាទឹកដីសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍស្រស់បំព្រងដូចសព្វថ្ងៃនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក