ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្កុតលែនប្រកាសតែងតាំងរដ្ឋមន្រ្តីទីមួយថ្មី លោក Humza Yousaf

ស្កុតលែន៖ សភាស្កុតលែននៅថ្ងៃអង្គារ ទី២៨ ម្សិលមិញនេះបានបញ្ជាក់ថា លោក ហាំហ្សា យូសាហ្វ (Humza Yousaf) នឹងជំនួសតំណែងលោកស្រី  នីកូឡា ស្ទឺជិន (Nicola Sturgeon) ជារដ្ឋមន្ត្រីទីមួយ ដែលនឹងធ្វើឱ្យលោកក្លាយជាមេដឹកនាំមូស្លីមដំបូងគេនៃរដ្ឋាភិបាលប្រទេសស្ថិតនៅភាគខាងលិចអឺរ៉ុបមួយនេះ។ លោក Yousaf ដែលមានវ័យ ៣៧ឆ្នាំបានឈ្នះការប្រជែងតំណែងជាអ្នកដឹកនាំរបស់គណបក្សជាតិស្កុតឡេន (SNP) ដើម្បីដណ្តើមតំណែងកំពូលរបស់គណបក្ស ដោយប្តេជ្ញាថានឹងស្តារឡើងវិញនូវការស្វែងរកឯករាជ្យភាពសម្រាប់ស្កុតឡេន។

ក្រោយមក លោកក៏បានធានាការតែងតាំងពីសំឡេងសមាជិកសភាភាគច្រើននៅក្នុងការបោះឆ្នោតនៅរសៀលថ្ងៃអង្គារ ដើម្បីក្លាយជារដ្ឋមន្ត្រីទីមួយថ្មី ហើយនឹងស្បថចូលកាន់តំណែងជាផ្លូវការក្នុងពិធីនៅថ្ងៃពុធ។ គួរបញ្ជាក់ថា នៅមុនលទ្ធផលបោះឆ្នោតបានចេញជាផ្លូវការ លោក Yousaf ត្រូវបានគេសម្លឹងឃើញថាមានចំណុចខ្វះចន្លោះជាច្រើនដែលត្រូវបំពេញបន្ថែមបន្តពីលោកស្រី Sturgeon ប៉ុន្តែលោកបានប្តេជ្ញានឹងបន្តធានាថាស្កុតឡេនគឺជាសម្លេងវិជ្ជមាន និងពោរពេញដោយភាពរីកចម្រើននៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា ប៉ុន្មានម៉ោងមុនការបោះឆ្នោតសភា លោកស្រី Sturgeon បានថ្វាយលិខិតលាលែងពីតំណែងជាផ្លូវការរបស់ខ្លួន ថ្វាយទៅកាន់ព្រះមហាក្សត្រ King Charles III ហើយបានចាកចេញពីលំនៅដ្ឋានផ្លូវការរបស់រដ្ឋមន្ត្រីទីមួយនៅទីតាំង Edinburgh។

លោក Yousaf នឹងស្បថចូលកាន់តំណែងនៅថ្ងៃពុធនេះ បន្ទាប់ពីមានការយល់ព្រមជាផ្លូវការពីព្រះមហាក្សត្រ។ មេដឹកនាំនៃគណបក្សជាតិស្កុតឡេន (SNP) ទទួលបាននូវមោទកភាពជាខ្លាំង ខណៈដែលស្កុតលែនគឺជាប្រទេសប្រជាធិបតេយ្យដំបូងគេបង្អស់នៅក្នុងតំបន់អឺរ៉ុបខាងលិចដែលបានតែងតាំងជនមូស្លីមជាមេដឹកនាំ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក