ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជិត ២លាន ៧សែននាក់ក្នុងឆ្នាំ២០២២

សៀមរាប៖ ភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប មានសន្ទុះកើនឡើងស្របពេលវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាល ដោយនៅឆ្នាំ២០២២ មានភ្ញៀវទេសចរ ជិត ២លាន ៧សែននាក់ ក្នុងនោះភ្ញៀវបរទេសប្រមាណជិត ២៩ម៉ឺននាក់។

អភិបាលខេត្តសៀមរាប លោក ទៀ សីហា លើកឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីភាពជោគជ័យរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តសៀមរាប នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

លោក ទៀ សីហា បានឱ្យដឹងថា ភ្ញៀវទេសចរណ៍កាលពីឆ្នាំ២០១៨ មានភ្ញៀវទេសចរសរុបចំនួន ៥,៧លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន ២,៥លាននាក់ ប៉ុន្តែដោយសារវិបត្តិសកលនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍ខេត្តចាប់ពីឆ្នាំ២០១៩ ដែលសេវាកម្មទេសចរណ៍ត្រូវបានបិទ និងផ្អាកស្ទើរតែទាំងស្រុង ហើយទើបនឹងបានចាប់ផ្ដើម មានកំណើនភ្ញៀវទេសចរប្រសើរឡើងវិញនៅឆ្នាំ២០២២។

លោកបានបញ្ចាក់ឱ្យដឹងថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល លើការងារបង្ការទប់ស្កាត់ជំងឺ កូវីដ-១៩ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាជនក្នុងខេត្តសៀមរាប ស្របពេលវិបត្តិជំងឺកូវីដ-១៩សកល បានថមថយផងនោះ ភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបមានសន្ទុះកើនឡើងដែលនៅក្នុងឆ្នាំ២០២២ មានភ្ញៀវទេសចរចំនួន ២ ៦៩២ ៤២៣នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ២៨៧ ៤៥៤នាក់។

អភិបាលខេត្តរូបនេះបានបញ្ជាក់ថា វិស័យទេសចរណ៍បានរួមចំណែកយ៉ាងសំខាន់ជាមួយវិស័យកសិកម្ម សម្រាប់ចូលរួមចំណែក លើកស្ទួយជីវភាពប្រជាជន និងសេដ្ឋកិច្ចខេត្តទាំងមូល ខណៈខេត្តមានសណ្ឋាគារ ២៣៧ទីតាំង ស្មើនឹង ១៥ ២២២បន្ទប់ ផ្ទះភ្ញៀវ ២៨៣ទីតាំង ភោជនីយដ្ឋាន ២៣៩កន្លែង ហាងម៉ាហ្សា ៦៩កន្លែង មគ្គុទេសក៍ទេសចរណ៍ ៥ ១១៧នាក់ និងទីភ្នាក់ងារទេសចរណ៏ ៣២១។

គួរឱ្យដឹងដែរថា ក្រៅពីរមណីយដ្ឋានប្រវត្តិសាស្ត្រ និងប្រាសាទបុរាណ ខេត្តសៀមរាបក៏មានរមណីយដ្ឋានធម្មជាតិ និង កែច្នៃជាច្រើនកន្លែងដូចជា រមណីយដ្ឋានធម្មជាតិចង្ក្រានរយដែលរដ្ឋបាលខេត្ត បានគាំទ្រដល់សហគ្រិន វ័យក្មេងកម្ពុជាខេត្តសៀមរាប និងសហគមន៍ រមណីយដ្ឋានសួនពិព័រណ៍ត្រីទឹកសាប ទឹកប្រៃ និងសត្វជា ច្រើនប្រភេទរបស់ក្រុមហ៊ុន អង្គរវាយដ៍ឡាយហ្វ និងអឺរៀម (Angkor Wildlife & Aquarium) និងរមណីយដ្ឋាន សេវាកម្មស្នាក់នៅ និងអាហារដ្ឋានមានលក្ខណៈដាច់ដោយឡែកជាច្រើនត្រូវបាន បង្កើតឡើង បានរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ខេត្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក