ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ខេត្តបន្ទាយមានជ័យ រៀបចំដាក់ឱ្យដំណើរការថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តបន្ទាយមានជ័យ រួមទាំងអភិបាលរងខេត្ត ក្រុមការងារសុខាភិបាល មន្ទីរពេទ្យ អាជ្ញាធរទូទាំងស្រុក/ក្រុងទាំង ៩ នៃខេត្ត បានចូលរួមវគ្គបណ្តុះបណ្តាល "នីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ"។ វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដានេះ ក្រោមវត្តមានការដឹកនាំសម្របសម្រួលពីលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូអនឡាញ ZOOM។

ក្នុងនាមអាជ្ញាធរខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រីបានប្តេជ្ញាខ្ពស់ ក្នុងការសម្របសម្រួលដឹកនាំ ប្រតិបត្តិការងារ ថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ តាមផ្ទះនេះឲ្យបានជោគជ័យ ក្នុងនោះរដ្ឋបាលខេត្ត បានរៀបចំរួចហើយលក្ខណៈតាមការណែនាំ រៀបចំក្រុមការងារប្រចាំការងារ ខេត្ត និងជាក្រុមតាមស្រុក/ក្រុង និងក្រុមប្រចាំការ Hot line និងក្រុមគ្រូពេទ្យ ។  ជាជំហានដំបូងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងដាក់ឲ្យដំណើរការ ថែទាំ ព្យាបាលតាមផ្ទះ ចំពោះក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណជាមុនសិន ។

 រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់តាមប្រព័ន្ធZoom ក្នុងវគ្គបណ្តុះបណ្តាលនោះថា ការប្រកាសឲ្យប្រើប្រាស់ការ ថែទាំ ព្យាបាលតាមផ្ទះ មានសារៈសំខាន់ណាស់ ក្នុងការជួយដោះស្រាយការលំបាករបស់អាជ្ញាធរ ទាំងការកាត់បន្ថយការចំណាយរបស់រដ្ឋ និងទុកទីតាំងផ្តល់លទ្ធភាពព្យាបាលក្នុងមន្ទីរពេទ្យសម្រាប់ជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩ ដែលមានសភាពធ្ងន់ធ្ងរ។ 

ជាចុងក្រោយ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល សម្តែងការកោតសរសើរដល់ អភិបាលខេត្តបន្ទាយមានជ័យ ដែលមានការប្តេជ្ញាខ្ពស់ ក្នុងការរៀបចំឲ្យមានដំណើរការព្យាបាលតាមផ្ទះនេះ ជាការចូលរួមចំណែកដ៍សំខាន់ ដើម្បីប្រសិទ្ធភាពការគ្រប់គ្រង និងទប់ស្កាត់នៃជំងឺកូវីដ១៩ ។ ខេត្តបន្ទាយមានជ័យ ជាខេត្តទី២បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំដាក់ឲ្យដំណើរការ ថែទាំ ការព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក