ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

WHO ផ្តល់អនុសាសន៍ថ្មីទាក់ទងនឹងការចាក់វ៉ាក់សាំង COVID-19 ដូសជំរុញ

អន្តរជាតិ៖ អង្គការសុខភាពពិភពលោក (WHO) បានកែសម្រួលនូវអនុសាសន៍ណែនាំសម្រាប់ការចាក់វ៉ាក់សាំង COVID-19 របស់ខ្លួន ក្នុងដំណាក់កាលថ្មីនៃជំងឺរាតត្បាតជាសកលនៃវីរុសនេះ ដោយបានណែនាំឱ្យកុមារ និងមនុស្សវ័យជំទង់ដែលមានសុខភាពល្អពុំចាំបាច់ចាក់វ៉ាក់សាំងដូសជំរុញនោះទេ ក៏ប៉ុន្តែសម្រាប់មនុស្សដែលមានវ័យចំណាស់ និងក្រុមអ្នកដែលប្រឈមនឹងហានិភ័យ គួរតែប្រញាប់ប្រញាល់ទទួលនូវវ៉ាក់សាំងដូសជំរុញថ្មី ចន្លោះពីរយៈពេល ៦ខែ ទៅ ១២ខែពីការចាក់វ៉ាក់សាំងចុងក្រោយ។ 

អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា គោលបំណងដ៏ធំនាពេលនេះគឺការផ្តោតលើកិច្ចខិតខំប្រឹងប្រែងលើការចាក់វ៉ាក់សាំងទៅលើអ្នកដែលប្រឈមមុខនឹងការគំរាមកំហែងក្នុងកម្រិតខ្ពស់បំផុតនៃជំងឺធ្ងន់ធ្ងរ និងអត្រាប្រឈមស្លាប់ខ្ពស់ដោយសារវីរុស COVID-19 ដោយពិចារណាលើកម្រិតនៃប្រជាជនក្នុងចំនួនខ្ពស់នៅទូទាំងពិភពលោកដោយសារតែការឆ្លងរីករាលដាល និងការចាក់វ៉ាក់សាំង។

WHO បានកំណត់គោលដៅអ្នកដែលមានអត្រាប្រឈមនឹងហានិភ័យខ្ពស់គឺមានដូចជាមនុស្សដែលមានវ័យចាស់ ក៏ដូចជាមនុស្សវ័យក្មេងដែលមានកត្តាហានិភ័យសំខាន់ៗផ្សេងទៀត។ ទន្ទឹមនឹងនេះដែរ WHO បានបញ្ជាក់ថា កុមារ និងមនុស្សវ័យជំទង់ដែលមានសុខភាពល្អគឺជាក្រុមដែលមានអាទិភាពទាប សម្រាប់ការចាក់វ៉ាក់សាំង COVID-19 ហើយបានជំរុញឱ្យប្រទេសនានាពិចារណាលើកត្តារួមផ្សំដូចជាប្រវត្តិជំងឺពីមុនមកជាដើម មុនពេលណែនាំការចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ WHO បានសម្លឹងឃើញពីលទ្ធភាពនៃការបញ្ចប់ការរាតត្បាតពីវីរុស COVID-19 ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន កម្រិតភាពស៊ាំរបស់មនុស្ស និងកម្រិតនៃអត្រាឆ្លងជាសកល។ យ៉ាងណាមិញ ភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះពុំបានណែនាំយ៉ាងណានោះឡើយ ជុំវិញតម្រូវការជាប្រចាំបន្ថែមចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ។ គួរឱ្យដឹងថា ការណែនាំនេះបានធ្វើឡើងក្រោយមានការអនុវត្តខុសៗគ្នា ពោលគឺបណ្ដាប្រទេសមួយចំនួនបាននិងកំពុងរៀបចំការផ្តល់វ៉ាក់សាំងដូសជំរុញដល់ក្រុមមនុស្សមានហានិភ័យខ្ពស់នៃការឆ្លង ពោលគឺគម្លាតរយៈពេល ៦ខែពីការចាក់លើកចុងក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក