ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឌិត ទីណា ស្វាគមន៍អតីតបុគ្គលិក VOD ១១រូប ដែលនឹងចូលមកបម្រើការងារនៅក្រសួងកសិកម្ម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍អតីតបុគ្គលិកនៃស្ថាប័នសារព័ត៌មាន VOD ទាំង១១រូប ដែលនឹងចូលមកបម្រើការងារនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលខាងមុខ។

នេះបើតាមសារបង្ហោះលើបណ្តាញសង្គមរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

សាររបស់លោក ឌិត ទីណា បានឱ្យដឹងថា៖ «សូមស្វាគមន៍អតីតបុគ្គលិកនៃស្ថាប័នសារព័ត៌មាន VOD ទាំង ១១រូប ដែលនឹងចូលមកបម្រើការងារនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលដ៏ឆាប់ខាងមុខ»។

ជាមួយគ្នានេះ រដ្ឋមន្រ្តីកសិកម្មមានក្តីសង្ឃឹមថា តាមរយៈចំណេះជំនាញរបស់អតីតបុគ្គលិកទាំង ១១រូបនេះ នឹងអាចដើរលើមាគ៌ារួមមួយ ដើម្បីជួយវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរឹងមាំ និងខ្លាំងក្លា។

គួរឱ្យដឹងដែរថា សារព័ត៌មានអនឡាញ VOD ត្រូវបានក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីសារព័ត៌មានអនឡាញធំមួយនេះបរាជ័យក្នុងការសរសេរលិខិតសុំទោសរាជរដ្ឋាភិបាលកម្ពុជា និងលោក ហ៊ុន ម៉ាណែត បន្ទាប់ពីបានផ្សាយព័ត៌មានខុសដែលថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាជំនួសនាយករដ្ឋមន្ត្រីក្នុងការផ្ដល់ជំនួយទៅកាន់ប្រទេសតួកគី។

ហើយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចផ្តល់ក្របខណ្ឌរដ្ឋសម្រាប់បុគ្គលិក VOD ដែលបាត់បង់ការងារបន្ទាប់ពីបិទសារព័ត៌មាន VOD៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក