ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចិនព្រមានចាត់វិធានការ ប្រសិនបើប្រធានាធិបតីតៃវ៉ាន់មានជំនួបជាមួយសហរដ្ឋអាមេរិក

ចិន៖ ប្រទេសចិននៅថ្ងៃទី២៩ ខែមីនានេះ បានគំរាមក្នុងការចាត់វិធានការឆ្លើយតប ប្រសិនបើប្រធានសភាសហរដ្ឋអាមេរិក លោក ខេវិន មេកខាតធី (Kevin McCarthy) មានជំនួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) ក្នុងអំឡុងពេលដែលលោកស្រីគ្រោងនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅខែក្រោយនេះ។ ប្រទេសចិន ដែលជានិច្ចកាលបានថ្លែងអះអាងថាតៃវ៉ាន់គឺជាផ្នែកមួយនៃដែនដីរបស់ខ្លួននោះ បានព្រមានម្តងហើយម្តងទៀតចំពោះសហរដ្ឋអាមេរិកដែលគ្រោងមានជំនួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន ដែលចិនអះអាងថាកាយវិការបែបនេះហាក់ជាការបង្ហាញការគាំទ្រថាតៃវ៉ាន់គឺជាប្រទេសឯករាជ្យមួយ។ 

គួរបញ្ជាក់ថា ឈុតឆាកគួរឱ្យចាប់អារម្មណ៍ជាច្រើនបានកើតមានឡើងជុំវិញកោះតៃវ៉ាន់កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ ពោលគឺក្រោយពីតំណាងសភាអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) បានធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ ហើយថ្មីៗនេះកងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់បាននិយាយថាពួកគេកំពុងឃ្លាំមើលនូវគ្រប់សកម្មភាពទាំងអស់របស់ចិន នៅអំឡុងពេលដែលលោកស្រី សៃ អ៉ីងវិន កំពុងមានភារកិច្ចនៅឯបរទេស។

បើតាមគម្រោង លោកស្រី សៃ អ៉ីងវិន នឹងចាកចេញពីតៃវ៉ាន់នៅថ្ងៃពុធនេះ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្គាតេម៉ាឡា និងប្រទេសបេលីស្ស ហើយក៏នឹងមានការផ្លាស់ប្តូរជើងហោះហើរនៅទីក្រុង ញូវយ៉ក និង ឡូស អេនចឺលេស ដែលគេរំពឹងថាទំនងជានឹងមានជំនួបរវាងលោកស្រី សៃ អ៉ីងវិន ជាមួយលោក ខេវិន មេកខាតធី នៅឯរដ្ឋកាលីហ្វ័រញ៉ា ដែលជាចំណុចចុងក្រោយនៃការបញ្ចប់ដំណើរទស្សនកិច្ចនេះ។ 

ដោយឡែក សហរដ្ឋអាមេរិកនិយាយថា ការឆ្លងកាត់បែបនេះរបស់ប្រធានាធិបតីតៃវ៉ាន់គឺជាទម្លាប់ ហើយថាប្រទេសចិនមិនគួរប្រើការធ្វើដំណើររបស់លោកស្រី Tsai ដើម្បីធ្វើសកម្មភាពឈ្លានពានណាមួយប្រឆាំងនឹងតៃវ៉ាន់នោះទេ។ កន្លងមក ប្រធានាធិបតីតៃវ៉ាន់តែងតែធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក អំឡុងពេលធ្វើទស្សនកិច្ចទៅកាន់បណ្ដាប្រទេសដែលមានទំនាក់ទំនងការទូតស្ថិតនៅតំបន់អាមេរិកឡាទីន ការ៉ាប៊ីន និងលើមហាស​មទ្រប៉ាស៊ីហ្វិក ដែលភាគីតៃវ៉ាន់ និងសហរដ្ឋអាមេរិក តែងតែមានជំនួបថ្នាក់ដឹកនាំជាន់ខ្ពស់ជានិច្ច។ 

គួរឱ្យដឹងផងដែរថា ចិន តែងតែនិយាយថាខ្លួន និងតៃវ៉ាន់ ស្ថិតនៅក្រោមដំបូល "ចិនតែមួយ" ហើយបានបញ្ជាក់ថាតៃវ៉ាន់ក្នុងនាមជាខេត្តរបស់ចិន មិន​មាន​សិទ្ធិ​ក្នុង​ការ​ចង​សម្ព័ន្ធភាព​ផ្លូវរដ្ឋ​ណាមួយ​ឡើយ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក