ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជប៉ុនចង់បង្កើតរោងចក្រអគ្គិសនីដុតសម្រាមនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន Mizuda បានលើកឡើងពីបំណងក្នុងការបង្កើតរោងចក្រអគ្គិសនីដុតសម្រាមនៅរាជធានីភ្នំពេញ បន្ទាប់ពីក្រុមហ៊ុននេះបានប្រតិបត្តិការប្រមូលសម្រាមក្នុងរាជធានីភ្នំពេញជាង ២ឆ្នាំមកនេះ។

ថ្លែងក្នុងជំនួបជាមួយអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ អគ្គនាយកក្រុមហ៊ុន មីហ្ស៊ីដាគ្រុបជប៉ុន លោក Shan Jian Ming បានលើកឡើងថាឆ្លងតាមបទពិសោធន៍របស់ក្រុមហ៊ុនជាង ២ឆ្នាំមកនេះ ក្រុមហ៊ុនចង់ពង្រីកការវិនិយោគរបស់ខ្លួនលើការដុតសម្រាមជាអគ្គិសនីថែមទៀត ដោយសារតែនៅប្រទេសចិន ក្រុមហ៊ុន មីហ្ស៊ីដាគ្រុប បានអនុវត្តន៍ដោយជោគជ័យនូវរោងចក្រដុតសំរាមទៅជាអគ្គិសនីចំនួន៣៣រោងចក្ររួចហើយ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រកាសស្វាគមន៍ចំពោះគំនិតនេះ តែការសម្រេចយ៉ាងណាស្ថិតនៅលើរដ្ឋាភិបាល។

លោកថា៖ «ការងារនេះជាការងារដែលសម្រេចដោយរាជរដ្ឋាភិបាលកម្ពុជា តែសម្រាប់ខ្ញុំ គឺខ្ញុំសូមគាំទ្ររាល់គម្រោងនេះ។ តែបើរាជរដ្ឋាភិបាលកម្ពុជាផ្តល់លទ្ធភាពឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកចាត់ចែងនោះរដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ជូនក្រុមហ៊ុន មីហ្ស៊ីដាគ្រុប មុនគេ»។

គួរឱ្យដឹងផងដែរថាបច្ចុប្បន្នមានក្រុមហ៊ុនចំនួន៣ បានប្រតិបត្តិការប្រមូលសម្រាមក្នុងរាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ មកដល់បច្ចុប្បន្ន ខណៈមានសម្រាមប្រមាណ ៣ពាន់តោនត្រូវបានប្រមូលប្រចាំថ្ងៃ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក