ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អភិបាលរាជធានីភ្នំពេញ៖ យើងមិនអាចទុកឱ្យមានអ្នកជំងឺស្លាប់ បានយើងចុះពិនិត្យ និងបិទអាជីវកម្មនោះទេ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញអាជ្ញាធរខណ្ឌទាំងអស់ចំណុះរាជធានីភ្នំពេញ ចុះពិនិត្យ ប្រើវិធានការចំពោះគ្លីនិក ហាងកែសម្ឆស្សអត់ច្បាប់ និងមានវិធានការក្ដៅ ចំពោះរថយន្ដដណ្ដើមដឹកអ្នករងគ្រោះដោយគ្រោះថា្នក់ចរាចរណ៍នៅតាមផ្លូវ ដើម្បីការពារតម្លៃរបស់គ្រួពេទ្យ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០២២ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោក ឃួង ស្រេង បានណែនាំដល់មន្ទីរសុខាភិបាលចុះអនុស្សារណយោគយល់គ្នា (MOU) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីបំពេញការងារលើវិស័យសុខាភិបាល ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

លោកបានជំរុញដល់មន្ទីរសុខាភិបាលត្រូវបន្តការសហការជាមួយអាជ្ញាធរខណ្ឌ ចុះធ្វើការត្រួតពិនិត្យ នៅតាមមន្ទីរពេទ្យ គ្លីនិកឯកជន នៅក្នុងរាជធានីភ្នំពេញទាំងអស់ បើទោះបីមានច្បាប់ ឬមិនមានច្បាប់ក្ដី។

លោកថា៖ «យើងមិនអាចទុកឱ្យមានអ្នកជំងឺស្លាប់ បានយើងចុះពិនិត្យ និងបិទអាជីវកម្មនោះទេ»។

កាលពីដើមខែមីនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលកែសម្ភស្សមួយដែលមានទីតាំងក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញបានធ្វើការវះកាត់កែសម្ភស្សដល់ស្ដ្រីម្នាក់បណ្ដាលឱ្យស្លាប់ក្នុងពេលកែសម្ពស្ស ក្រោយកើតហេតុក្រសួងសុខាភិបាលបានចេញសេចក្ដីសម្រេចបិទមជ្ឈមណ្ឌលនេះនិងបានរកឃើញថាម្ចាស់កន្លែងបានប្រើប្រាស់បុគ្គលិកគ្មានជំនាញវិជ្ជាជីវៈសុខាភិបាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក