ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋបាលជលផលថាវិទ្យុអាស៊ីសេរីផ្សព្វផ្សាយបំផ្លើសរឿងបញ្ហាបទល្មើសនេសាទនៅខេត្តសៀមរាប

ភ្នំពេញ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបដិសេធចំពោះការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរីអំពីបទល្មើសនេសាទនៅតំបន់ទន្លេសាបខេត្តសៀមរាបកំពុងតែកើនឡើង ខណៈគ្មានអាជ្ញាធរចុះបង្ក្រាប។

រដ្ឋបាលជលផលបានអះអាងថា ការលើកឡើងថាបទល្មើសនេសាទមានការកើនឡើងដោយគ្មានការអើពើពីអាជ្ញាធរ គឺជាការផ្សព្វផ្សាយបំផ្លើស ដែលអ្នកអនុវត្តច្បាប់មិនអាចទទួលយកបាន។ រដ្ឋបាលជលផលអំពាវនាវដល់អ្នកអ្នកសារព័ត៌មានលោក សេក បណ្ឌិត និងវិទ្យុក្រៅច្បាប់អាស៊ីសេរី គឺត្រូវធ្វើការវាយតម្លៃប្រកបដោយសុចរិតភាព និងផ្តល់តម្លៃដល់ការខំប្រឹងប្រែងរបស់មន្ត្រីអនុវត្តច្បាប់ក្នុងភារកិច្ចការពារធនធានជលផល។

រដ្ឋបាលជលផលបានបញ្ជាក់ថា មន្ត្រីរដ្ឋបាលជលផលគ្រប់ជាន់ថ្នាក់ នគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រដ្ឋបាលខេត្តជុំវិញបឹងទន្លេសាប នៅតែបន្តឈរជើងផ្ទាល់នៅទីស្នាក់ការ ជាពិសេសនៅកំពង់ភ្លុក ដើម្បីបង្រ្កាបបទល្មើសនានានៅក្នុងបឹងទន្លេសាប។

ក្នុងរយៈពេល ៣ខែចុងក្រោយនេះ ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាប អាជ្ញាធរបានរឹបអូសនិងបំផ្លាញ អួនអូសទឹកសាប ៩វង់ ឧបករណ៍ឆក់ក្ដៅនិងត្រជាក់ ៣៣គ្រឿង ឈិបយន្ត ១គ្រឿង របាំងស្បៃមុងនិងសាច់អួន ១២៤ ០៥៥ម៉ែត្រ លូនិងលប ៩៧៥មាត់/គ្រឿង បង្គោលចម្រឹង ៥១ ៣៥២ដើម កាណូត ៥គ្រឿង ម៉ាស៊ីនកាណូត ៤គ្រឿង និងបានបញ្ជូនសំណុំរឿងទៅតុលាការ ៣ករណី ចេញដីកាកោះហៅជនសង្ស័យចំនួនម្នាក់ និងមានជនល្មើសជាប់ពន្ធនាគារដោយសារបទល្មើសនេសាទចំនួន ៥នាក់។

ជាមួយគ្នានេះ អាជ្ញាធរឃុំក៏តែងតែងសហការជាមួយសមត្ថកិច្ចជលផលចុះទៅកន្លែងផ្ទាល់ រាល់ពេលមានសេចក្តីរាយការណ៍ពីពលរដ្ឋទាក់ទងនឹងបទល្មើសនេសាទ។ ជាក់ស្តែងសមត្ថកិច្ចបានធ្លាប់ឃើញមានការប្រើអួនហ៊ុម និងប្រើកម្លាំងម៉ាស៊ីនរួមផ្សំ។ ក្នុងករណីនេះ សមត្ថកិច្ចជលផលបានណែនាំពួកគាត់ឱ្យបញ្ឈប់ការប្រើម៉ាស៊ីនរួមផ្សំទាំងនេះ។

អាជ្ញាធរពាក់ព័ន្ធក៏បានបង្រ្កាបបទល្មើសនេសាទជាបន្តបន្ទាប់ ជាពិសេសបទល្មើសនេសាទ ទ្រង់ទ្រាយធំ ដូចជា អូនអូសទឹកសាប អួនអូសឆក់ និងឈិបយន្ត ជាដើម ដោយបានបង្ក្រាបទាំងស្រុងអស់ហើយ។ ចំពោះឧបករណ៍នេសាទខុសច្បាប់ទ្រង់ទ្រាយតូចផ្សេងៗ ដូចជា ឆក់ត្រជាក់ ឆក់ក្តៅ និងរបាំងសាច់អួនដែលមានប្រវែងវែង និងក្រឡាញឹក ក៏កំពុងត្រូវបានបង្ក្រាបជាបន្តបន្ទាប់ផងដែរ។

លទ្ធផលក្រោយពីបង្រ្កាបបទល្មើសនេសាទ ផលនេសាទទឹកសាប មានការកើនឡើងគួរឱ្យកត់សម្គាល់ ពិសេសនៅ តំបន់បឹងទន្លេសាប ដងស្ទឹងនានាជុំវិញបឹងទន្លេសាប និងតាមដងទន្លេសាប។ ផលនេសាទទឹកសាប ក្នុងឆ្នាំ២០២២ សម្រេចបាន ៤០៦ ៤០០តោន បើធៀបឆ្នាំ២០២១ ដែលសម្រេចបាន ៣៨៣ ០៥០តោន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក