ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តបន្ទាយមានជ័យប៉ូលសេដ្ឋកិច្ចធំមួយរបស់កម្ពុជាដែលគេមិនសូវដឹង

ភ្នំពេញ៖ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានបញ្ជាក់ថា ក្នុង១ថ្ងៃខេត្តជាប់ព្រំដែនថៃមួយនេះប្រមូលពន្ធគយជាមធ្យមបានពី ១លាន ទៅ ១,៥លានដុល្លារ។ នេះជាការបញ្ជាក់របស់លោក អ៊ុំ រាត្រី ក្នុងសន្នីសិទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា សក្ដានុពលរបស់ខេត្តបន្ទាយមានជ័យ គឺច្រកទ្វារអន្តរជាតិចំនួន២គឺ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងស្ទឹងបត់ និងច្រកទ្វារតំបន់ចំនួន២គឺ ច្រកទ្វារតំបន់ម៉ាឡៃ និងបឹងត្រកួន។

ក្រៅពីចំណូលពន្ធគយ ខេត្តបន្ទាយមានជ័យក៏ប្រមូលពន្ធដារបានល្អប្រសើរផងដែរដែលក្នុងឆ្នាំ២០២២ កន្លងទៅខេត្តប្រមូលបានជាង ៦,២៥លានដុល្លារ។

បើតាមលោក អ៊ុំ រាត្រី ខេត្តបន្ទាយមានជ័យមិនត្រឹមតែផ្ដល់ការងារដល់ពលរដ្ឋក្នុងខេត្តបានគ្រប់ចំនួននោះទេ ខេត្តនេះក៏សល់ការងារដល់ពលរដ្ឋពីខេត្តផ្សេងទៀតមកប្រកបរបរធ្វើការនិងរកស៊ីបានជិត ១០ម៉ឺននាក់ផងដែរ ដោយប្រជាពលរដ្ឋជាង ៨៥ភាគរយ ប្រកបមុខរបកសិកម្ម ១០ភាគរយអាជីវករ និង ៥ភាគរយ ផែ្នកសេវាកម្មផ្សេងៗ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក