ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្តេចតេជោ សសើរទឹកចិត្តភរិយាលោកយឹម ស៊ីណន ដែលមិនពឹងបរទេសឱ្យជួយដល់ស្វាមីខ្លួន តែសូមការសណ្តោសពីសម្តេច

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការកោតសរសើរ ចំពោះទឹកចិត្តភរិយារបស់លោក យឹម ស៊ីណន ដែលព្យាយាមសូមការសណ្តោសប្រណីពីសម្តេច ដោយមិនរត់ទៅពឹងបរទេសឱ្យជួយស្វាមីរបស់ខ្លួនដែលកំពុងជាប់ឃុំ។

ភរិយាលោកយឹម ស៊ីណន អ្នកស្រី សុផាត មករា បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួនក្រោយស្វាមីអ្នកស្រីបានត្រលប់មកផ្ទះវិញថា៖ «សូមគោរពសម្តេចពុកជាទីគោរព ប្តីរបស់កូនបានមកដល់ផ្ទះវិញហើយ ពេលនេះគាត់បានជួបកូនៗគាត់វិញហើយ កូនសូមក្រាបថ្វាយបង្គំ ថ្លែងអំណរគុណ ដល់សម្តេចពុក ដែលលោកបានសណ្តោសប្រណី អាណិតអាសូរដល់គ្រួសារដ៏កម្សត់មួយនេះ កូនស្រីនិងក្រុមគ្រួសារទាំងអស់ សូមថ្លែងអំណរគុណដល់ សម្តេចពុក និង សូមជូនពរសម្តេចពុក ទទួលបានសុខភាពល្អ រឹងមាំ គង់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ»។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានតបក្នុងសារអ្នកស្រី សុផាត មករា ថាលោក យឹម ស៊ីណន ពិតជាសំណាងណាស់ ដែលមានភរិយាដ៏ល្អ ខណៈពេលស្វាមីមានបញ្ហាផ្លូវច្បាប់ អ្នកស្រីមិនបានស្រែករកនរណាជួយក្រៅពីរកសម្តេច ជាពិសេសមិនបានរត់រកបរទេស ឬអង្គការក្រៅរដ្ឋាភិបាលដែលប្រឆាំងឱ្យមកគៀបសង្កត់រាជរដ្ឋាភិបាល ដើម្បីដោះលែងស្វាមីខ្លួន។

សម្តេចតេជោ បានគូសបញ្ជាក់ថា៖ «ពុកជាមនុស្សក្បាលរឹង ជាមួយការ គៀបសង្កត់ពីបរទេស។ កាន់តែសង្កត់អ្នកជាប់ទោស ឬពិរុទ្ធជនជាប់គុក ឬជាប់ឃុំកាន់ តែយូរ។ គេត្រូវចងចាំលើចំណុចនេះ»

ឆ្លើយតបក្នុងសារដដែរនោះ សម្តេចតេជោបានឱ្យដឹងថា ភរិយារបស់លោក យឹម ស៊ីណន នឹកឃើញមុនគេ គឺសុំឱ្យសម្តេចជួយ ដូចនេះពេលឃើញអ្នកស្រីបង្ហោះលើបណ្តាញសង្គម និងឃើញលោកយឹមស៊ីណន បានទទួលស្គាល់កំហុស រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ខិតខំសម្របសម្រួលជាមួយតុលាការដើម្បីឱ្យលោក យឹម ស៊ីណន បានចាកចេញទៅជួបប្រពន្ធកូនវិញ។

សម្តេចតេជោលើកឡើងអ្នកស្រី សុផាត មករា ថា៖ «ចាត់ទុកជាសុបិនអាក្រក់ និងរំដោះគ្រោះក្នុងឆ្នាំចាស់ ដើម្បីសេចក្តីសុខ និងសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំថ្មីនាពេលដ៏ខ្លីខាងមុខ»

ទន្ទឹមនឹងនោះ អ្នកស្រី សុផាត មករា បានតបទៅសម្តេចតេជោក្នុងសារនោះវិញថា៖ «សម្តេចពុកជាទីគោរព កូនពិតជារំភើបណាស់ដែលពុក ផ្ញើរសារមកកូន កូនពិតជាមានសំណាងណាស់ ដែលលោកពុកបារម្ភពីកូន។ មានតែលោកពុកម្នាក់គាត់ ដែលអាចជួយប្តីកូនមកជូនកូនៗគាត់វិញ កូនស្រីម្នាក់នេះ សូមថ្លែងអំណរគុណសម្តេចពុក»

គួរឱ្យដឹងដែរថា គួរឲ្យដឹងដែរថា កាលពីថ្ងៃទី២២ ខែមីនា សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាឱ្យឃុំខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ក្រោមបទ «ប្រមាថចំពោះព្រះមហាក្សត្រ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៣៧ (ស្ទួន) នៃច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែ លោក យឹម ស៊ីណន ត្រូវបានតុលាការសម្រេចចេញដីកាបង្គាប់ឱ្យដោះលែង នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដែលការការដោះលែងគឺធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកបានចេញវីដេអូសូមព្រះរាជទានទោសពីព្រះមហាក្សត្រ និងសុំទោសសម្ដេចតេជោ ហ៊ុន សែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក