របៀបវារ:សំខាន់ៗចំនួន៣ ប្រារព្វធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការនាទីស្នាក់ការថ្មី នៃលេខាធិការអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី រសៀលថ្ងៃទី២៤មេសា ឆ្នាំ ២០២១នេះ
ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានលើកលែងតែប្រធានាធិបតីហ្វីលីពីននាយករដ្ឋមន្រ្តីឡាវ នាយករដ្ឋមន្រ្តីថៃ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការនៅទីក្រុងហ្សាការតាសាធារណរដ្ឋឥណ្ឌូនេស៊ីក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម យូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីនិងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍នៃប្រទេសប្រុយណេក្នុងនាមជាប្រធានអាស៊ាន។ សម្រាប់កិច្ចប្រជុំកំពូលពិសេសក្រៅផ្លូវការនេះប្រទេសមីយ៉ាន់ម៉ាត្រូវបានអញ្ជើញចូលរួមដោយឯកឧត្តមឧត្តមសេនីយ៍ មីនអោងហ្លេង ប្រមុខយោធាមីយ៉ាន់ម៉ា។
របៀបវារ:សំខាន់ៗចំនួន៣រួមមានទី១ ការកសាងសហគមន៍អាស៊ានទី២ទំនាក់ទំនងខាងក្រៅ និងទី៣ការផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិបានប្រារព្វធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសក្រៅផ្លូវការនាទីស្នាក់ការថ្មីនៃលេខាធិការអាស៊ានក្នុងទីក្រុងហ្សាការ តា សាធារណរដ្ឋឥណ្ឌូនេស៊ីរសៀលថ្ងៃទី២៤ មេសានេះ។
នៅក្នុងកិច្ចប្រជុំកំពូលពិសេសដែលធ្វើឡើងជាលើកដំបូងចាប់តាំងពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ ជាសកលបណ្តាមេដឹកនាំអាស៊ានបានពិភាក្សាគ្នាយ៉ាផុសផុលទៅលើបញ្ហាតំបន់និងអន្តរជាតិដែលជាក្តីបារម្ភរួមជាពិសេសការវិវត្តថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
អត្ថបទបទ និងរូបភាព: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា