ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ហ៊ុន ម៉ានី៖ អ្នកទាំងអស់គ្នាអាចមានឱកាសក្លាយជាអ្នកដឹកនាំ ហើយអ្នកដែលដឹកនាំពូកែ គឺជាអ្នកដែលចេះការពារ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ថ្លែងថា អ្នកទាំងអស់គ្នាអាចមានឱកាសក្លាយជាអ្នកដឹកនាំ ហើយអ្នកដែលដឹកនាំពូកែ គឺជាអ្នកដែលចេះការពារ ដោយជាអ្នកការពារជាតិ ការពារសុខសន្តិភាព ថែរក្សាស្ថិរភាព និងសន្តិសុខសង្គម ពង្រឹងម៉ាក្រូសេដ្ឋកិច្ចជាតិ និងពង្រីកមិត្តភាពខាងក្រៅឲ្យកាន់តែរឹងមាំ។

អ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា លោក ហ៊ុន ម៉ានី បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញធ្វើបាឋកថាស្តីពី «តួនាទីយុវជនក្នុងសង្គមកម្ពុជា» ដល់គណៈគ្រប់គ្រង យោធាចារ្យ នាយទាហាន បុគ្គលសិក្សា និស្សិត សិក្ខាកាម នៃសាកលវិទ្យាល័យការពារជាតិ សរុបប្រមាណ៩០០ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ានី បានលើកឡើងថាទៀតថា ទោះបីសិក្ខាកាមដែលចូលរួមក្នុងបាឋកថា នៅសាកលវិទ្យាល័យការពារជាតិ សុទ្ធតែស្ថិតក្នុងឯកសណ្ឋានការពារជាតិ ដែលជាអង្គភាពជំនាញ និងវិន័យ តែសិក្ខាកាមទាំងអស់ ក៏ជាពលរដ្ឋខ្មែរ អាចជាមេគ្រួសារផង និងអាចជាអនាគតអ្នកដឹកនាំផង ដែលមានតួនាទីភារកិច្ចប្រចាំថ្ងៃ តែការងាររួមនោះគឺការពារសេចក្តីសុខ និងភាពសម្បូរសប្បាយរបស់ក្រុមគ្រួសារ និងសង្គម។

លោកបានឱ្យដឹងទៀតថា បទពិសោធន៍នៃការសាកល្បងច្រើនណាស់ដែលនាំមកនូវការបង្កើតចលាចលជាបន្តបន្ទាប់ ដែលនាំឲ្យមានភាពអនាធិបតេយ្យ និងអស្ថិរភាពសង្គមរួចមកហើយ ដូច្នេះត្រូវតែការពារមិនឲ្យមានស្ថានភាពចលាចលទាំងអស់នោះ មករំខានសេចក្តីសុខបានទៀតនោះទេ។ លោកថា៖ «យើងប្តេជ្ញា ការពារសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ»

ជាមួយគ្នានេះដែរ លោកបានគូសបញ្ជាក់លើ៣ចំណុចសំខាន់ៗ ដោយផ្តើមចេញពីការចែករំលែកពីទស្សនៈរបស់ខ្លួនលើ៖ ទី១ បទពិសោធន៍ជាប្រវត្តិសាស្ត្រដែលយុវជនជំនាន់មុន និងជាថ្នាក់ដឹកនាំបច្ចុប្បន្នឆ្លងកាត់ ក្នុងដំណើរស្វែងរកសន្តិភាព, ទី២ តម្លៃនៃវិស័យការពារជាតិ ផ្សារភ្ជាប់នឹងកិច្ចការពារសុខសន្តិភាព និង ទី៣ ការត្រៀមខ្លួន និងចូលរួមក្នុងនាមជាអ្នកបន្តវេនលើការដឹកនាំកម្ពុជាឆ្ពោះទៅអនាគត។

ទន្ទឹមនោះ លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់លើតម្លៃសុខសន្តិភាព ដែលជាខឿននៃការអភិវឌ្ឍជាតិ និងជាអ្វីដែលគ្រប់ៗគ្នាត្រូវការពារជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។ លោកថា៖ «ដើម្បីយល់ពីគុណតម្លៃនៃសុខសន្តិភាព យើងគប្បីប្រៀបធៀបពេលដែលគ្មានសុខសន្តិភាព ក៏ដូចជាស្វែងយល់អោយច្បាស់ពីសមិទ្ធផលសន្តិភាពដែលទទួលបានតាមរយៈការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលបានក្លាយជាមូលដ្ឋាននៃការរស់រាននៃសង្គម សេដ្ឋកិច្ចជាតិ រហូតឈានដល់ការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យនាពេលបច្ចុប្បន្ន និងបន្តទៅមុខ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក