ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាវាកងស្វ័យការពារកងទ័ពជើងទឹកជប៉ុនចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល៣ថ្ងៃ

ភ្នំពេញ៖ នាវាកងស្វ័យការពារកងទ័ពជើងទឹកជប៉ុន JS KIRISAME ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណងបណ្តុះបណ្តាលដល់នាវិកថ្មីរបស់នាវាស្វ័យការពារជប៉ុន ក្នុងបេសកម្មលើផ្ទៃសមុទ្រ ដើម្បីហ្វឹកហ្វឺនដល់នាយទាហានសកម្មថ្មី។

នាយសេនាធិការរងមូលដ្ឋានសមុទ្រ លោក អ៊ិន សុខេមរា បានដឹកនាំនាយនាវីអញ្ជើញទៅទទួលស្វាគមន៍គណៈប្រតិភូនាវាកងស្វ័យការពារកងទ័ពជើងទឹកជប៉ុនឈ្មោះ JS KIRISAME ដែលដឹកនាំដោយមេបញ្ជាការកងពលធំកងស្វ័យការពារដែនសមុទ្រជប៉ុនទី៤ លោកម៉ាគី តាកាយូគី (MAKI TAKAYUKI) ចូលចតនៅកំពុងផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ៣ថ្ងៃក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ក្នុងនោះក៏មានការចូលរួមហ្វឹកហ្វឺនរវាងនាយនាវីមូលដ្ឋានសមុទ្រ កងទ័ពជើងទឹកកម្ពុជានៃកងយោធពលខេមរភូមិន្ទ ជាមួយកងស្វ័យការពារកងទ័ពជើងទឹកជប៉ុន និងទស្សនកិច្ចសឹក្សាស្វែងយល់នៅលើនាវាកងទ័ពជើងទឹកជប៉ុនផងដែរ។

ជាមួយគ្នានេះដែរ លោកម៉ាគី តាកាយូគី បានចូលជួបសម្តែងពិភាក្សាការងារ និង ថ្លែងអំណរគុណដល់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន សម្របសម្រួលសម្រាប់ការចូលចតនាវាជប៉ុននៅខេត្តព្រះសីហនុ និងជាខួបការទូតលើកទី៧០ នៃចំណងសាមគ្គីភាព មិត្តភាពចំណងការទូតនៃប្រទេសទាំងពីរ។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានលើកឡើងថា ខែនេះឆ្នាំមុន ក៏ជាខួបទី៣០ឆ្នាំ នៃការចេញធ្វើប្រតិបត្តិការនៅកម្ពុជាជាលើកដំបូងនៃនាវាកងស្វ័យការពារជប៉ុន ២គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលសម្តេចតេជោ ក៏បានចូលជួបសវនាការផងដែរ។

លោកបានឱ្យដឹងទៀតថា ខេត្តព្រះសីហនុ មានកំពង់ផែទឹកជ្រៅសម្រាប់ការអភិវឌ្ឍរបស់ខេត្ត ទាក់ទងការអភិវឌ្ឍផែទឹកជ្រៅនេះ កម្ពុជាមានការគាំទ្រជាថវិកា ជំនួយបច្ចេកទេសពីប្រទេសជប៉ុន តាមរយៈអង្គការ JICA បាននឹងកំពុងកសាងពង្រីកកំពង់ផែទឹកជ្រៅជំហានទី១ ទី២ តាមនិតិវិធីប្រតិទិនការងារ និងរួចរាល់នៅឆ្នាំ២០២៥ ខាងមុខ និងបន្តទៅជំហានទី៣ និងបានរួមចំណែកបង្កើនសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរថែមទៀត។

គួរឱ្យដឹងដែរថា លក្ខណបច្ចេកទេសនាវា JS KIRISAME នេះមានបណ្តោយ ១៥១ម៉ែត្រ ទទឹង ១៧,៤ម៉ែត្រ ជម្រៅទឹក ៩ម៉ែត្រ មានទម្ងន់ផ្ទុក ៤ ៥៥០តោន និង ល្បឿន ៣០ណត=៥៦គីឡូម៉ែត្រក្នុង ១ម៉ោង។ នាវានេះមាននាវិកសរុបចំនួន ១៧០នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក