ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រសួងការងារណែនាំឱ្យសហគ្រាស និងគ្រឹះស្ថាននានាប្រុងប្រយ័ត្នករណីអគ្គិភ័យនៅរដូវប្រាំង

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្កេតឃើញថា ខណៈអាកាសធាតុកាន់តែកើនឡើង ករណីអគ្គិភ័យក៏បានកើតឡើងនៅតាមសហគ្រាស និងគ្រឹះស្ថានមួយចំនួន។ ដូច្នេះក្រសួងការងារបានណែនាំដល់សហគ្រាស និងគ្រឹះស្ថានទាំងអស់ត្រូវនាំគ្នាទប់ស្កាត់ និងបង្ការអគ្គិភ័យ ដើម្បីជៀសកុំឱ្យប៉ះពាល់ដល់ដំណើរការអាជីវកម្ម សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

ក្រសួងបានណែនាំឱ្យត្រួតពិនិត្យ និងធ្វើតេស្តសាកល្បងប្រព័ន្ធ និងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ ដូចជា បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ ប្រព័ន្ធទុយោបាញ់ទឹកពន្លត់អគ្គិភ័យ កណ្ដឹង ប្រកាសអាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។

សហគ្រាស និងគ្រឹះស្ថាន ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំនូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនី ដែលជាមូលហេតុឱ្យមានអគ្គិភ័យ កើតឡើងជាយថាហេតុនៅកន្លែងធ្វើការ ហើយត្រូវត្រួតពិនិត្យនិងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ និងបើកឱ្យដំណើរការឱ្យបានយ៉ាងហោច ១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលធ្វើការ។

ជាមួយគ្នានេះ ត្រូវបើកបង្អួចទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារផលិតកម្មនៅ ពេលអាកាសធាតុកើនកំដៅ និងរៀបចំទុកដាក់សម្ភារនិងវត្ថុធាតុដើមឱ្យមានសណ្តាប់ធ្នាប់ និង សុវត្ថិភាពកុំឱ្យបាំងប្រភពខ្យល់ចេញចូល។

សហគ្រាសទាំងអស់ ក៏ត្រូវត្រួតពិនិត្យ និងចាត់វិធានការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការសាយភាយនៃសារធាតុគ្រោះថ្នាក់ ដល់កម្មករនិយោជិត ដែលបណ្តាលមកពីការប្រើប្រាស់សារធាតុពុល ឆ្នាំសម្លាប់សត្វល្អិតពី ខាងក្រៅបរិវេណនៃសហគ្រាស គ្រឹះស្ថាន។

ទន្ទឹមនេះដែរ សហគ្រាសទាំងអស់ក៏ត្រូវផ្តល់ទឹកស្អាត និងមានអនាម័យសម្រាប់បរិភោគឱ្យបានគ្រប់គ្រាន់ដល់កម្មករនិយោជិត។ ក្រសួងការងារ បានសង្កត់ធ្ងន់ថា ក្នុងករណីម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានមិនអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ នឹងត្រូវទទួលការពិន័យតាមច្បាប់ជាធរមាន។

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា នៅសប្តាហ៍ខាងមុខនេះ កម្ពុជានឹងមានអាកាសក្តៅដល់៣៧អង្សា ហើយនៅតំបន់ខ្លះអាចនឹងមានភ្លៀងធ្លាក់លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក