ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិនផ្តល់រថយន្តសង្គ្រោះបន្ទាន់ជិត ២០គ្រឿងដល់ក្រសួងសុខាភិបាល

ភ្នំពេញ៖ រដ្ឋាភិបាលចិន បានផ្តល់រថយន្តសង្គ្រោះបន្ទាន់ចំនួន ១៦គ្រឿង និងសម្ភារបរិក្ខារពេទ្យមួយចំនួនទៀតដល់ក្រសួងសុខាភិបាលសម្រាប់ចែកជូនដល់មន្ទីរពេទ្យជាតិចំនួន៣ និងមន្ទីរសុខាភិបាលរាជធានី-ខេ ត្តចំនួន៤។

តាមការផ្សាយព័ត៌មានដោយទូរទស្សន៍ជាតិកម្ពុជា ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងសុខាភិបាលបានរៀបចំពិធីប្រគល់-ទទួលរថយន្តសង្រ្គោះបន្ទាន់ចំនួន ១៦គ្រឿង និងសម្ភារបរិក្ខារពេទ្យនៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។ គ្រឿងបរិក្ខារពេទ្យទាំងនោះគឺជាជំនួយឥតសំណងពីប្រជាជន និងរដ្ឋាភិបាលចិន។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានលើកឡើងថា ជំនួយឥតសំណងរបស់ចិនដែលផ្តល់ឱ្យកម្ពុជានេះ នឹងអាចជួយពង្រឹងសមត្ថភាពមូលដ្ឋានសុខាភិបាលបន្ថែមទៀត ក្នុងការឆ្លើយតបទៅនឹងតម្រូវការសេវាថែទាំសុខភាព កាន់តែមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។

លោកថ្លែងថា៖ «រថយន្តសង្គ្រោះបន្ទាន់ និងសម្ភារៈបរិក្ខារពេទ្យទាំងនេះនឹងចូលរួមចំណែកដល់ការផ្តល់សេវាថែទាំសុខភាពជូនប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបានការគ្រប់ដណ្តប់សុខភាពជាសកល ពោលគឺគ្មាននរណាម្នាក់ត្រូវបានទុកចោលដោយ មិនបានទទួលសេវាសុខភាពនោះទេ»

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian បានលើកឡើងថា ខណៈឆ្នាំនេះគឺត្រូវជាខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ប្រទេសចិន និងកម្ពុជា បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅតាមរយៈការជំរុញការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា ដើម្បីផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរចិន -កម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក