ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង ៣០ម៉ឺននាក់ ក្នុងសប្ដាហ៍ទី៤ នៃខែមីនា

ភ្នំពេញ៖ កម្ពុជាទទួលបានភ្ញៀវផ្ទៃក្នុងសរុបចំនួន ៣០ម៉ឺននាក់ ក្នុងសប្ដាហ៍ទី៤ នៃខែមីនា ក្នុងនោះភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៥ម៉ឺននាក់ និងមានគោលដៅទេសចរណ៍សំខាន់ៗ ៨រាជធានី-ខេត្ត។

របាយការណ៍ក្រសួងទេសចរណ៍នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ចាប់ពីថ្ងៃទី២០-២៦ ខែមីនា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវផ្ទៃក្នុងសរុបចំនួន ៣០៤ ៩៦៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២៥៦ ០៩៤នាក់ និង ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៤៨ ៨៧០នាក់។

ទន្ទឹមនោះដែរ គោលដៅទេសចរណ៍សំខាន់ៗចំនួន ៨រាជធានី-ខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តពោធិ៍សាត់ ខណៈខេត្តព្រះសីហនុមានទេរសចរទៅកម្សាន្តច្រើនជាងគេរហូតដល់ ៦៩ ៤៧៧នាក់។

ក្រសួងទេសចរណ៍បានឱ្យដឹងថា នាសប្តាហ៍កន្លងមក ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលបានទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត កាលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលជាថ្ងៃដែលព្រះមហាក្សត្រទ្រង់ប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា ហើយក៏ចំថ្ងៃដែលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត (សមរាត្រី Equinox) មានចំនួន ៨ ៧២៦នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ២ ២២៦នាក់។

ជាមួយគ្នានេះដែរ សណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅទេសចរណ៍នៅតាមគោលដោទេសចរណ៍សំខាន់ៗ ដូចជា ខេត្តសៀមរាប តំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ និងខេត្តមណ្ឌលគិរីជាដើម បានទទួលការកក់ជាបណ្តើរៗសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ ខណៈដែលក្រុមហ៊ុនទេសចរណ៍ និងការីទេសចរណ៍នានាក៏បានលក់កញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរនាឱកាសពិធីបុណ្យចូលឆ្នាំនេះ ពិសេសកញ្ចប់ទស្សនកិច្ចសម្រាប់អង្គរសង្រ្កាន្តនៅខេត្តសៀមរាប។

គួរឱ្យដឹងដែរថា មន្ទីរទេសចរណ៍រាជធានី-ខេត្តបាននិងកំពុងខិតខំផ្សព្វផ្សាយសារាចរណែនាំដែលក្រសួងទេសចរណ៍បានដាក់ចេញកាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០២៣ ស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលនិងសេវាកម្មទេសចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ពិសេសការបញ្ជាក់បង្ហាញតម្លៃសេវា និងការប្រើប្រាស់អក្សរជាតិលើតារាងតម្លៃជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក