ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានគណៈកម្មាធិការគ្រប់គ្រងវិហារឥស្លាមឥណ្ឌូនេស៊ីកោតសរសើរពីភាពចុះសម្រុងសាសនានៅកម្ពុជា

ភ្នំពេញ៖ អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានកាកបាទក្រហមឥណ្ឌូនេស៊ី ប្រធានធាន CAPDI និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងវិហារឥស្លាមឥណ្ឌូនេស៊ី លោក Jusuf Kala បានថ្លែងកោតសរសេរដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាដែលនាំឱ្យមានភាពចុះសម្រុងនៃសាសនាទាំងអស់នៅកម្ពុជា។ លោកលើកឡើងបែបនេះក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនៅវិមានសន្ដិភាពព្រឹកនេះ លោក Jusuf បានថ្លែងថា លោកបាននាំសាសនិកឥស្លាមជាង ១០០នាក់មកចូលរួមស្រាយបួសនៅកម្ពុជា ហើយអ្វីដែលលោកឃើញគឺបញ្ជាក់ថាកម្ពុជាមានភាពសុខុដុមភាព និងសាមគ្គីភាពយ៉ាងល្អបំផុតរវាងសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតបនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជាបានរៀបចំពិធីស្រាយបួសជារៀងរាល់ឆ្នាំ ហើយសាសនានៅកម្ពុជាគឺមានភាពចុះសម្រុងមិនថាសាសនាព្រះពុទ្ធ គ្រីស្ទាន ឬឥស្លាមនោះទេ។

ថ្លែងក្នុងពិធីបុណ្យស្រាយបួសកាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់ជាតិសាសន៍ និងសាសនានៅកម្ពុជា ត្រូវរួមគ្នាដើម្បីជួយប្រទេសជាតិឱ្យរីកចម្រើន។ សម្ដេចបញ្ជាក់ថា ភាពខុសគ្នានៃសាសនា និងជាតិសាសន៍ មិនជាឧបសគ្គនៅកម្ពុជានោះទេ។

ភាពសុខុដុមនៃសាសនានៅកម្ពុជាក៏ទទួលបានការកោតសរសើរពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar ផងដែរនិងសង្ឃឹមថាប្រទេសដែលកំពុងអនុវត្តន៍នយោបាយរើសអើសជាតិសាសន៍ ពិសេសលោកខាងលិចដែលអះអាងជាប្រទេសប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឱ្យមើលពីគំរូនៃភាពដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំសន្ដិភាព និងសុខដុមសាសនាក្នុងប្រទេសកម្ពុជា៕

PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក