ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងកសិកម្មច្រានចោលផ្សព្វផ្សាយព័ត៌មានរបស់ RFA ទាក់ទងនឹងការដាំដុះរបស់កសិករនៅខេត្តកណ្តាល

ភ្នំពេញ៖ អគ្គនាយកដ្ឋានក្រសួងកសិកម្ម ចេញសេចក្តីប្រកាសព័ត៌មានច្រានចោលចំពោះការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីដែលបានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ថា «កសិករនៅខេត្តកណ្តាល អស់សង្ឃឹមក្នុងការដាំដុះក្រោយភ្ជួរបន្លែចោលដោយសារគ្មានទីផ្សារ»។

សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងថា ការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី គ្មានភាពច្បាស់លាស់ឱ្យអគ្គនាយកដ្ឋានកសិកម្មអាច ពិនិត្យដោះស្រាយបញ្ហាដូចដែលបានលើកឡើងនោះទេ។

អគ្គនាយកដ្ឋានក្រសួងកសិកម្មបានបញ្ជាក់ឱ្យដឹងថា ការលើកឡើងថា លោក សំ សុគីន បានភ្ជួរបន្លែសាលាដចោលចំនួន ៥តោននោះ គឺមិនពិតទេ ដោយសារការចុះស្រាវជ្រាវមិនបានរកឃើញថា ឈ្មោះ លោក សំ សុគីន បានឈូសសាលាដចោលទេតែលេចចេញកសិករឈ្មោះ ហេង នៅស្រុកកោះធំ ធ្លាប់បានឈូសចោលដំណាំសាលាដ ដែលមានអាយុកាលចាស់សល់ពីការប្រមូលផលនិងដាំចម្រុះជាមួយ ដំណាំត្រប់ ដើម្បីធ្វើការដាំដុះឡើងវិញ។ ម្យ៉ាងទៀត ការចុះផ្សាយព័ត៌មានថា តម្លៃត្រសក់ចុះថោកនិងដាក់រូបភាពបុរសដេកលើត្រសក់ គឺជារូបភាពចាស់ដែលបានកើតឡើងតាំងពីឆ្នាំ២០១៩ មកម្លេះ នៅពេលប្រទេសកម្ពុជាក៏ដូចជាពិភពលោកបានទទួលរងវិបត្តិជំងឺកូវីដ-១៩។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា រាល់ការលើកឡើងរបស់វិទ្យុអាស៊ីសេរី មិនបានឆ្លុះបញ្ចាំងបច្ចុប្បន្នភាពរបស់ប្រជាកសិករដែលកំពុងដាំដុះដំណាំបន្លែនៅខេត្តកណ្តាលនោះទេ។ ការលើកឡើងដោយអ្នកកាសែតអាស៊ីសេរីនេះ អាចជាចេតនាបំភ្លៃការពិត ដោយប្រើប្រាស់រូបភាពសកម្មភាពចាស់ឆ្នាំ២០១៩ និងលើកឡើងអំពីការភ្ជួរចោលបន្លែចាស់ៗដើម្បីធ្វើការដាំដុះឡើងវិញ។

អគ្គនាយកដ្ឋានកសិកម្មគូសបញ្ជាក់ឱ្យ កសិករ និងសាធារណជនថា កសិករមាន ជម្រើសប្រឡូកនឹងទីផ្សារសេរីដោយខ្លួនឯងដោយដាំដុះដំណាំដែលខ្លួនវាយតម្លៃថាត្រូវនឹងទីផ្សារ ឬមានជម្រើស ធ្វើកសិកម្មតាមកិច្ចសន្យា។ ក្នុងករណីទី២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំង២៥ នឹងជួយធ្វើសាក្សីលើកិច្ចសន្យាកសិកម្មនេះដើម្បីធានាជូនដល់កសិករ អ្នកទិញនឹងធានាទីផ្សារជូន តាមពេលវេលាដែលបានកំណត់ ប៉ុន្តែកសិករក៏ត្រូវមានកាតព្វកិច្ចលក់ក្នុងថ្លៃដែលបានសន្យាដូចគ្នា ដែលនេះជាវិធីសាស្រ្តធានាទីផ្សារកសិផលមុនពេលធ្វើការដាំដុះ។

គួរឱ្យដឹងដែរថា បើតាមការសាកសួរតម្លៃបន្លែបោះដុំនៅផ្សារតាខ្មៅនិងផ្សារកួរស្រូវនៅរាជធានីភ្នំពេញ របស់អគ្គនាយដ្ឋាន កសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ឱ្យដឹងថា សាលាដមានតម្លៃ ៧០០-៨០០៛ ក្នុង១គីឡូ ត្រសក់មានតម្លៃ ៨០០-១ ២០០៛ ក្នុង១គីឡូ ខាត់ណាដើមមានតម្លៃ ១ ០០០-១ ២០០៛ ក្នុង១គីឡូ និងម្ទេសដៃនាងមានតម្លៃ ៦ ០០០៛ ក្នុង១គីឡូ ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក