ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាគាំទ្រសិទ្ធិអធិបតេយ្យរបស់ម៉ារ៉ុកលើតំបន់សាហារ៉ា

ម៉ារ៉ុក៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានលើកឡើងប្រាប់រដ្ឋមន្ត្រីការបរទេសម៉ារ៉ុក លោក Nasser BOURITA ថាព្រះរាជាណាចក្រកម្ពុជាគាំទ្រចំពោះអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រម៉ារ៉ុកលើដែនដីមានជម្លោះសាហារ៉ា។ នេះបើតាមសេចក្ដីថ្លែងការរួមរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជានិងរដ្ឋមន្ត្រីម៉ារ៉ុកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

ក្នុងសេចក្ដីថ្លែងការណ៍រួមនោះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រេសិតផ្ទាល់របស់អគ្គលេខាធិការសម្រាប់សាហារ៉ា ដោយអនុលោមតាមវិធានការណ៍ ដែលបានកំណត់ដោយសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខនានា ពាក់ព័ន្ធនឹងបញ្ហានេះ និងកោតសរសើរកិច្ចខំប្រឹងប្រែងដ៏ម៉ុះមុត ជាក់ស្តែង និងគួរឲ្យជឿជាក់របស់ប្រទេសម៉ារ៉ុក។

លោកថា៖ «ក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រម៉ារ៉ុក និងគោរពកិច្ចខំប្រឹងប្រែងរបស់ម៉ារ៉ុក ដើម្បីឈានទៅដល់ការចរចានយោបាយ ចំពោះជម្លោះក្នុងតំបន់នេះ»។

ជម្លោះសាហារ៉ាខាងលិចគឺជាជម្លោះបន្តរវាងសាធារណរដ្ឋប្រជាធិបតេយ្យអារ៉ាប់សាហារ៉ាវី/រណសិរ្ស Polisario និងព្រះរាជាណាចក្រម៉ារ៉ុក។ ជម្លោះនេះមានប្រភពមកពីការបះបោរដោយរណសិរ្ស Polisario ប្រឆាំងនឹងកងកម្លាំងអាណានិគមអេស្ប៉ាញពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ និងសង្រ្គាមសាហារ៉ាខាងលិចជាបន្តបន្ទាប់ប្រឆាំងនឹងម៉ារ៉ុកចន្លោះឆ្នាំ១៩៧៥ និង ១៩៩១។ សព្វថ្ងៃនេះ ជម្លោះត្រូវបានគ្របដណ្តប់ដោយយុទ្ធនាការស៊ីវិលដែលគ្មានអាវុធនៃរណសិរ្ស Polisario និង SADR ដែលប្រកាសដោយខ្លួនឯងរបស់ពួកគេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក