រោងកាហ្វេនៅលើភ្នំ១៥០០ ត្រូវបានកម្លាំងទឹកហូរគួចយកទៅដោយសារជំនន់ទឹកភ្លៀង | អគ្គនាយកដ្ឋានពន្ធដារ លើកលែងទណ្ឌកម្មរដ្ឋបាលចំពោះពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ | មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយធ្វើពិធីប្រគល់-ទទួលដោយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ | សម្តេចធិបតី៖ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ | រាធីកា ក្រុមហ៊ុនឯកទេសថតផ្សាយផ្ទាល់ ថតរូប និងក្រុមតន្ត្រីជំនាញក្នុងថ្ងៃមង្គលរបស់លោកអ្នក | សូម Call 017 838 889 សម្រាប់ព័ត៌មានលម្អិតនិងការបញ្ចុះតម្លៃពិសេស |

ក្រុមហ៊ុនចិននឹងសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបឆាប់ៗនេះ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់ចិន (CRBC) នឹងចាប់ផ្តើមដំណើរការសិក្សាលើផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប នាពេលឆាប់ៗនេះ។ ដើម្បីឱ្យការសិក្សាគម្រោងនេះបានរលូន ក្រសួងសាធារណការបានស្នើឱ្យអភិបាលរាជធានីភ្នំពេញ កណ្តាល កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប ជួយអន្តរាគមន៍សម្របសម្រួលដល់អាជ្ញាធរពាក់ព័ន្ធ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងនៅក្នុងសន្នីសិទសារព័ត៌មានក្នុងពេលចុះពិនិត្យផ្លូវក្រវ៉ាត់ក្រុងទី៣ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា ការសិក្សាគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តសៀមរាប នឹងបញ្ចប់នៅខែកញ្ញាឆ្នាំនេះ។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ពាក់ព័ន្ធនឹងគម្រោងនេះ គឺមានក្រុមហ៊ុនចំនួន៤ បានស្នើសុំសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ទៅខេត្តសៀមរាប។

គូសបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមានផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុដែលបានបើកឱ្យដំណើរការសាកល្បងដោយឥតគិតថ្លៃចំនួន ១ខែ គឺខែតុលា ឆ្នាំ២០២២ ហើយចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ ផ្លូវល្បឿនលឿនមួយនេះរកចំណូលបានជិត ១១លានដុល្លារ។

ជាមួយគ្នានេះនៅពាក់កណ្តាលឆ្នាំនេះ កម្ពុជានឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត ក្រោមទុនវិនិយោគជាង ១ ៦០០លានដុល្លារ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក