ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាចង់ក្លាយជាសមាជិកអង្កេតការណ៍អង្គការសហប្រតិបត្តិការឥស្លាម (OIC)?

ម៉ារ៉ុក៖ រដ្ឋមន្ត្រីការបទេសម៉ារ៉ុក លោក Nasser BOURTITA បានរម្លឹកជាថ្មីថាប្រទេសម៉ារ៉ុកគាំទ្រប្រទេសកម្ពុជាធ្វើជាសមាជិកអង្កេតការណ៍នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC)។ ប្រសិនជាកម្ពុជាក្លាយជាសមាជិកអង្គេតការណ៍មែននោះកម្ពុជានឹងក្លាយជាប្រទេសដែលមិនកាន់សាសនាឥស្លាមទី៣ ហើយដែលក្លាយជាសមាជិកអង្កេតការណ៍នៃអង្គការនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរួមរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងម៉ារ៉ុក រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានប្រកាសពីចំណងទំនាក់ទំនងដ៏រឹងមាំ និងគាំទ្រគ្នាទៅវិញទៅមកទាំងទ្វេរភាគី និងនៅលើឆាកអន្តរជាតិផងដែរ។

ក្នុងជំនួបនោះលោក Nasser BOURTITA បានរម្លឹកជាថ្មីពីការគាំទ្រកម្ពុជាធ្វើជាសមាជិកអង្កេតការណ៍អង្គការសហប្រតិបត្តិការឥស្លាម (OIC) និងគាំទ្រកម្ពុជាក្នុងក្របខណ្ឌអង្គការអន្តរជាតិផ្សេងទៀតផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសកាលពីខែឧសភា ឆ្នាំ២០១៩ ថាការក្លាយជាសមាជិកអង្គេតការណ៍អង្គការសហប្រតិបត្តិការណ៍ឥស្លាមនឹងជំរុញទំនាក់ទំនាងកាន់តែជិតស្និតជាមួយនឹងសមាជិកអង្គការនេះដែលនឹងជួយរួមចំណែកដល់ការអភិវឌ្ឍន៍កម្ពុជា។

គួរឱ្យដឹងផងដែរថាអង្គការ OIC មានសមាជិកជាប្រទេសឥស្លាមទាំងអស់ ៥៧ប្រទេស ក្នុងនោះប្រទេសក៏មានប្រទេសក្នុងតំបន់អាស៊ាន២ គឺឥណ្ឌូនេស៊ី និងម៉ាឡេស៊ីផងដែរ។ ខណៈមានតែប្រទេស ២ប៉ុណ្ណោះដែលមិនមែនជាប្រទេសឥស្លាមតែត្រូវបានអនុញ្ញាតឱ្យក្លាយជាសមាជិកអង្កេតការណ៍នោះគឺប្រទេសរុស្ស៊ី និងប្រទេសថៃ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក