ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កសិករប្រើប្រាស់ម៉ាស៊ីនប្រមូលចំបើងកំពុងត្រូវប៉ាន់ខណៈទីផ្សារចំបើងមូររួចកំពុងមានតម្រូវការ

បន្ទាយមានជ័យ៖ ប្រជាកសិករមួយចំនួន បានងាកពីការធ្វើកសិកម្មដំណាំស្រូវ មកធ្វើការប្រមូលចំបើងដោយប្រើប្រាស់ម៉ាស៊ីន ក្រោយពីការប្រមូលផលស្រូវរួច ដោយវាបានផ្តល់ប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ និងកំពុងមានតម្រូវការទីផ្សារខ្លាំង សម្រាប់កសិករដែលចិញ្ចឹមសត្វ និងយកចំបើងទៅកែច្នៃផ្សេងៗ។

ជាក់ស្តែងកសិករ មួយរូបរស់នៅភូមិពោធិ៍រាងបុណ្យ ឃុំពន្លៃ នៅស្រុកភ្នំស្រុក លោក ឡោ កំសត់ បានបង្ហាញពីចំណាប់អារម្មណ៍ ដោយបានលើកឡើងថា លោកបានទិញឧបករណ៍ប្រមូលចំបើង បន្ទាប់ពីលោកបានឃើញថាក្រោយពេលប្រមូលផលស្រូវចបើងនៅសល់តាមស្រែច្រើន។ លោកបន្ថែមថា ក្នុងមួយហិកតាគាត់ប្រមូលបានប្រមាណ ៨០ដុំ ក្នុងមួយថ្ងៃប្រមូលបានពី៣-៤ហិកតា ចំពោះតម្លៃក្នុងមួយដុំ លក់បានក្នុងតម្លៃពី ១ ៥០០ ទៅ ២ ០០០រៀល ភាគច្រើនលក់ជូនកសិករនៅក្នុងមូលដ្ឋាន ចំណែកខែវស្សា អាចលក់ចេញទៅខេត្តសៀមរាប និងបណ្តាខេត្តផ្សេងៗ តាមការកម្ម៉ង់ទិញ។

លោកបន្តថា ក្រោយពីចាប់របរប្រមូលចំបើងនេះ បានធ្វើឱ្យជីវភាពមានភាពល្អប្រសើរក្នុងមួយកម្រិត។

អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ លោក សាន វឿន បានប្រាប់ឱ្យដឹងថា នៅក្នុងឆ្នាំ២០២២-២០២៣នេះ ការបង្កបង្កើនផលនៅក្នុងខេត្តបន្ទាយមានជ័យ មានផ្ទៃដីដាំដុះប្រមាណ ៣០ម៉ឺនហិកតា ទាំងស្រូវប្រាំងនិងស្រូវវស្សា ចំណែកទន្និផលទទួលបានសរុបទូទាំងខេត្តប្រមាណ ១លានតោនក្នុងមួយឆ្នាំៗ។ ដោយឡែកការចិញ្ចឹមសត្វមាន គោ ក្របី ប្រមាណ ១៣ម៉ឺនក្បាល។

លោកបានបញ្ជាក់ថា៖ «ចំបើងមានអត្ថប្រយោជន៍ជាច្រើន ដែលវាជាចំណីសត្វផង សម្រាបកែច្នៃដាំដុះដំណាំផ្សេងៗ ជាពិសេសសម្រាប់បណ្តុះផ្សិតជាដេីម។ ការប្រមូលផលចំបើងនេះវាបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់លក់ក្នុងមូលដ្ឋាន និងនាំចេញទៅក្រៅខេត្តសម្រាប់កសិករដែលចិញ្ចឹមសត្វ ក៏ដូចជាប្រើប្រាស់សម្រាប់វិ័ស័យកសិកម្មជាដើម»

លោក សាន វឿន បន្តថាការប្រមូលចំបើង គឺបានជួយកាត់បន្ថយការដុតជើងចោល ដោយនាំឱ្យប៉ះពាល់ដល់បរិស្ថាន ជីវចម្រុះទាំងក្នុងនិងលើដី និងកាត់បន្ថយការកំណើនកំដៅផែនដីដោយផ្សែងពីការដុតចំបើង កាត់បន្ថយជម្ងឺល្អិតនៅនិងជញ្ជ្រាំងក្រាស់ហើយសើម ចំបើងដែលប្រមូលដោយម៉ាស៊ីន អាចរក្សាទុកបានយូរដែលអាចយកចំបើងដែលប្រមូលបានទៅធ្វើជាចំណីសត្វ ធ្វើការដាំដុះបន្លែបង្ការផ្សេងៗ ដូចជាការបណ្តុះផ្សិត ធ្វើជាជី ធ្វើជាធ្យូង ផ្គត់ផ្គង់ឡជីវឧស្ម័ន ធ្វើជាទីជម្រក និងអាចយកទៅកែច្នៃជារបស់របរផ្សេងៗទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក