ភ្នំពេញ៖ ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យប៉ះពាល់ដល់មនុស្សគ្រប់រូបនៅលើពិភពលោកខណៈខែនេះកំពុងក្ដៅហួតហែង កន្លែងខ្លះនៅភ្នំពេញទឹកមិនចេញហើយត្រូវរដ្ឋាករទឹកដឹកទឹកចែកនោះ ថ្ងៃស្អែកត្រូវបានក្រសួងជំនាញព្យាករថា នឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម លាយជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្រសួងធនធានទឹកបានបញ្ជាក់ថាចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលសម្ពាធទាប និងខ្យល់ប្រែប្រួលដែលធ្វើឱ្យមានសីតុណ្ណភាពពី២៣ ដល់ ៣៧អង្សារ
ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា អាចមានភ្លៀងពីពីខ្សោយទៅមធ្យម លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ និងអាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានផ្នែកខ្លះភ្លៀងធ្លាក់ក្នុងបរិមាណបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងបញ្ជាក់ថា ស្ថានភាពនេះបណ្ដាលមកពីឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល ហើយពីថ្ងៃទី២-៤ ខែមេសា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន)៕