ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មេទ័ពជើងគោកព័ណ៌នាពីការទម្លាក់ទ័ពតាមឧទ្ធម្ភាគចក្រ

ភ្នំពេញ៖ មេបញ្ជាការទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថាការទម្លាក់ទ័ពតាមឧទ្ធម្ភាគចក្រ គឺជាយុទ្ធវិធីមួយក្នុងការបញ្ជូនទ័ពដោយរហ័សចូលទៅក្នុងតំបន់ណាមួយនៅលើសមរភូមិ ដែលផ្តល់អំណោយផលអោយកម្លាំងក្នុងការចាប់យកប្រៀបប្រយុទ្ធ។ លោកបានព័ណ៌នាពីសកម្មភាពមួយចំនួនដែលត្រូវធ្វើភ្លាមៗពេលដល់ចំណុចដែលត្រូវទម្លាក់។

លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសបុកផេករបស់លោកនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះថា ការទម្លាក់ខ្លួនពីលើឧទ្ធម្ភាគចក្រតាមរយៈខ្សែពួរគែមានហានិភ័យជាខ្លាំង តែថាមិនអាចយកហានិភ័យនោះធ្វើជាឧបសគ្គនៃការប្រតិបត្តិការនោះទេ។

លោក ហ៊ុន ម៉ាណែត បានសរសេរបន្ថែមថាការមិនហ៊ានលោតចុះនឹងធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការទាំងមូល។

លោកថា៖ «សុវត្ថិភាពរបស់អ្នកផ្សេងដែលនៅក្នុងឧទ្ធម្ភាគចក្រ គឺត្រូវពឹងផ្អែកលើការសម្រេចចិត្តរបស់យើង (បើយើងមិនហ៊ានលោត ត្រូវធ្វើអោយស្ទះបេសកកម្មរបស់អ្នកផ្សេងនិងរបស់ក្រុមទាំងមូល ហើយបើនៅកាន់តែយូរ នឹងបង្កហារនិភ័យកាន់តែខ្ពស់ដល់អ្នកទាំងអស់គ្នា ព្រោះអាចក្លាយជាផ្ទាំងស៊ីបដ៏ធំមួយនៅលើអាកាស)»

លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតរបស់គណបក្សប្រជាជនរូបនេះបានបញ្ជាក់ថាភាពជោគជ័យរបស់បេសកកម្មគឺពឹងផ្អែកទាំងស្រុងលើការធ្វើប្រតិបត្តិការប្រកបដោយភាពក្លាហាន មុះមុត ឯកភាពគ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សមាជិកគ្រប់រូបរួមទាំងខ្លួនយើងផង។

លោកបានបង្ហោះបែបនេះដោយអមនឹងរូបថតពីរសន្លឹកនៃសកម្មភាពលោតឧទ្ធម្ភាគចក្រតាមរយៈខ្សែពួរកាលពី ១០ឆ្នាំមុន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក