ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សាធារណរដ្ឋឆេក ដឹកនាំគណៈប្រតិភូទ្រង់ទ្រាយធំទៅទស្សនកិច្ចកោះតៃវ៉ាន់

កោះតៃវ៉ាន់៖ "តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ ហើយ​អាច​ធ្វើ​ការ​ជាមួយ​ប្រទេស​ជា​មិត្ត​ជា​ច្រើន"។ នេះគឺជាការលើកឡើងរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចតៃវ៉ាន់ លោកស្រី វ៉ាង ម៉ីហួ (Wang Mei-hua) បន្ទាប់ពីកោះតៃវ៉ាន់បានទទួលស្វាគមន៍គណៈប្រតិភូជាច្រើននៃសាធារណរដ្ឋឆេក មកកាន់កោះតៃវ៉ាន់នាថ្ងៃចន្ទ​ ទី២៧ ខែមីនានេះ ពោលគឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះក្រោយហុងឌូរ៉ាសបានប្រកាសផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ហើយងាកទៅកសាងទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសចិនវិញ។ 

ខណៈពេលដែលចំនួនប្រទេសដែលរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់បានធ្លាក់មកនៅត្រឹម ១៣ប្រទេស ក្រោយពីហុងឌូរ៉ាសប្រកាសដកខ្លួនពីទំនាក់ទំនងជាមួយខ្លួន ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាសាធារណរដ្ឋឆេកជាដើម បានប្រកាសពីការគាំទ្រសម្រាប់ដែនកោះមួយនេះ បើទោះបីជាសាធារណរដ្ឋឆេកខ្លួនឯងផ្ទាល់ទទួលស្គាល់ទំនាក់ទំនងការទូតជាផ្លូវការជាមួយចិនក៏ដោយ។

គួរឱ្យដឹងថា គណៈប្រតិភូនៃសាធារណរដ្ឋឆេកប្រមាណជា ១៥០នាក់ បានធ្វើដំណើរមកដល់ទីក្រុងតៃប៉ិកាលពីថ្ងៃសៅរ៍ ដែលដឹកនាំដោយប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឆេក លោកស្រី ម៉ាកេតា ប៉េរ៉ាកូវ៉ា អាដាម៉ូវ៉ា (Marketa Pekarova Adamova) ស្របពេលដែលចិនបានបង្ហាញការរិះគន់ចំពោះដំណើរទស្សនកិច្ចនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីថ្លែងសុន្ទរកថាក្នុងវេទិកាធុរកិច្ចតៃវ៉ាន់-ឆេក លោកស្រី Wang បាននិយាយថា ការប្រកាស (ពីទំនាក់ទំនងការទូត) របស់ហុងឌូរ៉ាស និងការមកដល់របស់គណៈប្រតិភូឆេក គឺជារឿងដាច់ដោយឡែកពីគ្នា។ លោកស្រីបន្ថែមថា ការមកដល់នៃគណៈប្រតិភូឆេកនាពេលនេះគឺជាការបង្ហាញថាកោះតៃវ៉ាន់​ស្ថិត​ក្នុង​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ។

ដោយឡែក លោកស្រី Pekarova Adamova ដែលគ្រោងនឹងមានជំនួបជាមួយប្រធានាធិបតីតៃវ៉ាន់នៅថ្ងៃច័ន្ទបានលើកឡើងថា តៃវ៉ាន់គឺជាដៃគូវិនិយោគដ៏សំខាន់សម្រាប់ប្រទេសឆេក។ លោកស្រីបន្ថែមថា កោះតៃវ៉ាន់មិនត្រឹមតែជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ប៉ុណ្ណោះទេ ថែមទាំងជាដៃគូមិត្តភាព និងប្រជាធិបតេយ្យ ហើយសមនឹងទទួលបានការយកចិត្តទុកដាក់ និងការគាំទ្ររបស់យើង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក