ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ទីក្រុង Naple ចាប់ផ្តើមរៀបចំអបអររួចជាស្រេចសម្រាប់ក្តីសង្ឃឹមគ្រងជើងឯករបស់ Napoli

អ៉ីតាលី៖ ផ្ទៃមុខកាលពីស្ថិតនៅវ័យក្មេងរបស់កំពូលកីឡាករបាល់ទាត់អាហ្សង់ទីន ម៉ារ៉ាដូណា (Diego Armando Maradona) ត្រូវបានគេគូសនៅលើផ្ទាំងគំនូរជាច្រើននៅប្លុក Miracles Square ស្ថិតនៅទីក្រុង ណេផល (Naple) ប្រទេសអ៉ីតាលី ដែលជាការរៀបចំក្នុងទីក្រុងសម្រាប់ការអបអរសាទរភាពរីករាយដែលមិនធ្លាប់មាន ពោលគឺចាប់តាំងពីរជ្ជកាលនៃការឈានឡើងដល់កម្រិតកំពូលរបស់កីឡាករអាហ្សង់ទីនរូបនេះកាលពីជាង ៣០ឆ្នាំមុន។ 

នេះអាចនិយាយបានថាជាភាពរីករាយ ជាអព្ភូតហេតុមួយដ៏អស្ចារ្យសម្រាប់ប្រជាជនរស់នៅទីក្រុង Naple ខណៈដែលក្រុមដែលខ្លួនគាំទ្រ និងជាក្រុមតំណាងទីក្រុងគឺក្លិបបាល់ទាត់ Napoli កំពុងឈានទៅរកការគ្រងជើងឯកអ៉ីតាលី Serie A ជាលើកទី៣ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន រួមជាមួយការឈានដល់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League រដូវកាលនេះ។ 

គួរបញ្ជាក់ថា​ អតីតកីឡាករ Diego Armando Maradona សញ្ជាតិអាហ្សង់ទីនដែលបានទទួលមរណភាពកាលពីឆ្នាំ២០២០កន្លងទៅក្នុងវ័យ ៦០ឆ្នាំ ត្រូវបានអ្នកគាំទ្ររបស់ Napoli ចាត់ទុកជាវីរបុរសរបស់ក្លិប ត្បិតលោកធ្លាប់បានរួមចំណែកយ៉ាងធំធេងក្នុងការជួយក្លិបឱ្យគ្រងជើងឯក Serie A ពីរដងកាលពីឆ្នាំ ១៩៨៧ និងឆ្នាំ១៩៩០ និងការឈ្នះពានធំៗនានាដូចជា ពាន UEFA Cup (បច្ចុប្បន្ន UEFA Europa League) និង Coppa Italia ឆ្នាំ១៩៨៧ និងពាន Supercoppa Italiana នៅឆ្នាំ១៩៩០។ 

បច្ចុប្បន្ននេះ ក្លិប Napoli កំពុងមាន ១៩ពិន្ទុដាច់ពីក្រុមលេខ ២ Lazio ខណៈការប្រកួតនៅសល់ត្រឹម ១១ប្រកួតទៀតតែប៉ុណ្ណោះ ខណៈក្ដីសង្ឃឹមនៃការគ្រងជើងឯកអាចនឹងឈានមកដល់ច្បាស់នាពាក់កណ្ដាលខែមេសាខាងមុខនេះ ខណៈលីគគ្រោងនឹងបញ្ចប់នាខែឧសភាខាងមុខឯណោះ។ ដោយឡែក សម្រាប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ឯណេះវិញ Napoli នឹងត្រូវជួបជាមួយក្រុមរួមលីគគឺ AC Milan៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក