ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រុមហ៊ុនចិន China Energy គ្រោងសាងសង់រោងចក្រអគ្គិសនីតម្លៃ ១ពាន់លានដុល្លារនៅហ្ស៊ីមបាវ៉េ

ហ្ស៊ីមបាវ៉េ៖ ក្រុមហ៊៊ុន China Energy Engineering Corp. ឬហៅកាត់ថា China Energy បានស្នើនូវគម្រាងសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យបណ្តែតទឹកដែលមានទំហំ ១,០០០មេហ្គាវ៉ាត់ នៅលើទំនប់ Kariba របស់ប្រទេសហ្ស៊ីមបាវ៉េ ដោយគ្រោងចំណាយថវិកាជិត ១ពាន់លានដុល្លារ។ នេះបើតាមឯកសារមួយដែលបានចេញផ្សាយនូវថ្ងៃចន្ទនេះ។ 

ប្រទេសស្ថិតនៅភាគខាងត្បូងទ្វីបអាហ្វ្រិកមួយនេះ ក្នុងពេលបច្ចុប្បន្នបង្កើតបានថាមពលតិចជាងពាក់កណ្តាលនៃតម្រូវការថាមពលជាប្រចាំចំនួន ១,៧០០ មេហ្គាវ៉ាត់ ដោយសារការមិនដំណើរការនៃរោងចក្រដើរដោយថាមពលធ្យូងថ្មដែលមានអាយុកាលច្រើនរបស់ខ្លួន រួមជាមួយនឹងកម្រិតទឹកទាបខ្លាំងដែលបានជះឥទ្ធិពលដល់ការផលិតពីរោងចក្រវារីអគ្គីសនីទំហំ ១,០៥០មេហ្គាវ៉ាត់របស់ខ្លួននៅតំបន់ការីបា។ ស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យអណ្តែតទឹកកំពុងក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញកាន់តែខ្លាំងឡើង នៅពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍ព្យាយាមជៀសវាងការប្រើប្រាស់ទីកន្លែងធំទូលាយ និងនៅតែផ្តល់ផលប្រយោជន៍លើការប្រើប្រាស់ដីនៅក្នុងតំបន់ដែលមានតម្រូវការខ្ពស់។

បើតាមប្រភពពីឯកសារដដែលបានបង្ហាញថា សំណើរបស់ក្រុមហ៊ុន China Energy ដែលបានដាក់ទៅកាន់់ក្រុមហ៊ុន Zimbabwe Power Company ដែលគ្រប់គ្រងដោយរដ្ឋ និងសម្ព័ន្ធឯកជននៃអ្នកប្រើប្រាស់ថាមពលឧស្សាហកម្មរបស់ប្រទេសហ្ស៊ីមបាវ៉េទាំងមូល ត្រូវបានគេសម្លឹងឃើញថានឹងអាចមានការតម្លើងបន្ទះស្រូបពន្លឺព្រះអាទិត្យប្រហែល ១,៨លានបន្ទះ ដែលមានតម្លៃប្រហែល ៩៨៧លានដុល្លារអាមេរិក ប្រសិនបើគម្រោងនេះទទួលបានការអនុម័ត។ ប្រភពដដែលក៏បានបញ្ជាក់ថា ចំពោះទីតាំងផលិតថាមពលអគ្គិសនីនេះធ្លាប់ធ្វើបានជោគជ័យនៅពីរទីតាំងធំៗរួចមកហើយដែលរួមមាន ទីតាំងរោងចក្រថាមពលពន្លឺព្រះអាទិត្យបណ្តែតទឹកនៅខេត្ត សានទុង (Shandong) និងមួយកន្លែងទៀតនៅក្នុងប្រទេសថៃ។ 

គួរបញ្ជាក់ថា ប្រទេសហ្ស៊ីមបាវ៉េកាលពីសប្តាហ៍មុនបានចាប់ផ្តើមផលិតថាមពលដែលបានមកពីរោងចក្រថាមពលធ្យូងថ្ម ទំហំ ៣០០ មេហ្គាវ៉ាត់ដែលផ្តល់មូលនិធិដោយប្រទេសចិនថ្មីចំនួនពីររបស់ខ្លួននៅតំបន់ Hwange ប៉ុន្តែគ្រោងនឹងផ្លាស់ប្តូរទៅប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញសម្រាប់ការផ្គត់ផ្គង់អគ្គិសនីរយៈពេលវែងរបស់ខ្លួន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក