លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

នាយករដ្ឋមន្ត្រីបញ្ជាក់ថា ជាតិសាសន៍ និងសាសនា ពុំមែនជាឧបសគ្គនៃការអភិវឌ្ឍន៍ជាតិនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា គ្រប់ជាតិសាសន៍ និងសាសនានៅកម្ពុជា ត្រូវរួមគ្នាដើម្បីជួយប្រទេសជាតិឱ្យរីកចម្រើន។ សម្ដេចបញ្ជាក់ថា ភាពខុសគ្នានៃសាសនា និងជាតិសាសន៍ មិនជាឧបសគ្គនៅកម្ពុជានោះទេ។

ថ្លែងក្នុងពិធីស្រាយបួសរ៉ាម៉ាដននៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីភាពរងគ្រោះនៃសាសនាក្នុងពេលដែលខ្មែរក្រហមបានដឹកនាំ តែដោយសារការវាយផ្ដួលរំលំរបបខ្មែរក្រហម សាសនាទាំងអស់បានកើតឡើងវិញនៅកម្ពុជា ដែលត្រូវបានការពារ និងគាំពារដោយរដ្ឋាភិបាល។

ភាពសុខុដុមនៃសាសនានៅកម្ពុជាបានផ្ដល់ឱ្យកម្ពុជាគ្មានឡើយនូវជម្លោះសាសនា និងសង្គ្រាមសាសនាសម័យទំនើបនៅកម្ពុជា ធ្វើឱ្យកម្ពុជាបោះជំហានក្នុងការអភិវឌ្ឍន៍យ៉ាងលឿនរហូតមកដល់បច្ចុប្បន្ន។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាសាសនា និងជាតិសាសន៍ មិនមែនជាឧបសគ្គដល់ការអភិវឌ្ឍកម្ពុជានោះទេ។

នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា ការខុសគ្នាខាងជាតិសាសន៍ និងសាសនា ពុំមែនការការរារាំងដល់ការអភិវឌ្ឍន៍ជាតិនឹងសង្គមនោះទេ។

ថ្លែងក្នុងពិធីស្រាយបួសបុណ្យរ៉ាម៉ាឌនល្ងាចនេះផងដែរ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីលោក Anwar សង្ឃឹមថាប្រទេសដែលកំពុងអនុវត្តន៍នយោបាយរើសអើសជាតិសាសន៍ ពិសេសលោកខាងលិច ដែលអះអាងជាប្រទេសប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ឱ្យមើលពីគំរូនៃភាពដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំសន្ដិភាព និងសុខដុមសាសនាក្នុងប្រទេសកម្ពុជាផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក