ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ម៉ាឡេស៊ី ចុះ MOU ស្តីពីការជ្រើសរើស និងធ្វើមាតុភូមិនិវត្តន៍របស់ពលករ

ភ្នំពេញ៖ សម្តេចតេជោ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ចុះអនុស្សារណៈលើការយោគយល់ស្តីពីការជ្រើសរើស និងធ្វើមាតុភូមិនិវត្តន៍របស់ពលករ បន្ទាប់ពីជំនួបទ្វេភាគីបានបញ្ចប់នៅថ្ងៃត្រង់ទី២៧ ខែមីនា ឆ្នាំ២០២៣។

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានចុះហត្ថលេខាលើឯកសារចំនួន២ គឺចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ី ស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ និងពលករធ្វើការងារផ្ទះ។

សម្តេចតេជោ ក៏បានស្នើភាគីម៉ាឡេស៊ីឱ្យបន្តអនុវត្តលើយន្តការដែលមានស្រាប់ដើម្បីលើកកម្ពស់សិទ្ធពលករកម្ពុជាដែលធ្វើការនៅប្រទេសម៉ាឡេស៊ី។

ជាមួយគ្នានោះ ពាក់ព័ន្ធនឹងវិស័យការពារនឹងសន្តិសុខ ភាគីទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ ការផ្លាស់ប្តូរគណៈប្រតិភូជំនាញដើម្បីដកពិសោធការងារប្រឆាំងនឹងការរត់ពន្ធ និង ជួញដូរមនុស្ស និងការងារសម្អាតប្រាក់។

សម្តេចតេជោ ស្នើឱ្យភាគីម៉ាឡេស៊ីពិចារណាបង្កើតឱ្យមានអនុស្សារណៈយោគយល់រវាងអគ្គស្នងការនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទម៉ាឡេស៊ីស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី មានប្រសាសន៍នៅក្នុងសន្និសីទរួមថា៖ «ខ្ញុំ មានសុដ្ឋិនិយមថា ប្រទេសយើងទាំងពីរនឹងបន្ដរួមគ្នា ដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ និងពិភពលោក ដើម្បីពង្រឹងនូវសាមគ្គីភាព ឯកភាព និងមជ្ឈភាពអាស៊ាន សំដៅរក្សា សន្ដិភាព ស្ថេរភាព និងវិបុលភាព របស់សហគមអាស៊ាន និងពិភពលោក»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក