ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនប្រធានសមាគមជាតិកាកបាទក្រហមចិន ចំពោះករណីគ្រោះទឹកជំនន់នៅខេត្តហឺណាន នៃប្រទេសចិន

ភ្នំពេញ: ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោក ហ៊្សូ ជេន ប្រធានសមាគមជាតិកាកបាទក្រហមចិន ចំពោះករណីគ្រោះទឹកជំនន់នៅខេត្តហឺណាន ប្រទេសចិន។

ក្នុងសារលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថា៖ «ខ្ញុំពិតជាមានក្តីក្រៀមក្រំជាខ្លាំងនៅពេលបានទទួលដំណឹងថា ចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងហើយមនុស្សជាង ១,២លាននាក់ ត្រូវបានជម្លៀសទៅកាន់ទីជំរកដោយសារតែមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្តហឺណាន កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នំា២០២១ កន្លងមក។ រហូតមកដល់ពេលនេះ ក្រុមអ្នកជួយ សង្គ្រោះកំពុងតែព្យាយាមទៅជួយសង្គ្រោះជីវិតមនុស្សដែលជាប់គាំងនៅក្នុងទឹកដោយសារភ្លៀងនៅបន្តធ្លាក់ឥតឈប់ឈរ»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្តទៀតថា «ក្នុងស្ថានភាពដ៏លំបាកនេះ ក្នុងព្រះបរមនាម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងនាមកាកបាទក្រហមកម្ពុជា បុគ្គលិក និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខ និងផ្ញើជូននូវសមានចិត្តអាណិតអាសូរយ៉ាងក្រៃលែង ចំពោះ ឯកឧត្តម ចំពោះសមាគមជាតិកាកបាទក្រហមចិន និងប្រជាជនចិន ជាពិសេសចំពោះក្រុមគ្រួសារអ្នករងគ្រោះ និងអ្នកដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន។ ខ្ញុំសូមបួងសួងឲ្យស្ថានភាពខាងលើនេះវិលមកប្រក្រតីភាពឡើងវិញឆាប់ៗ និងសូមជូនពរជោគជ័យក្នុងការស្តារឡើងវិញតំបន់ទាំងឡាយដែលខ្ទេចខ្ទាំដោយទឹកជំនន់ខាងលើនេះ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក