ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេច ស ខេង៖ សេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋានមានទំនាក់ទំនងជិតស្និតទៅនឹងជីវភាពប្រចាំថ្ងៃប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងឆ្លងសេចក្ដីព្រាងច្បាប់ស្ដីពី «អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» នៅទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា សេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន មានទំនាក់ទំនងជិតស្និតទៅនឹងជីវភាពប្រចាំថ្ងៃប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសពាក់ព័ន្ធនឹងការចុះបញ្ជីព្រឹត្តិការណ៍កំណើន ការរៀបអាពាហ៍ពិពាហ៍ និងការទទួលមរណភាព។

សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា បទបញ្ញត្តិកំពុងប្រើប្រាស់បច្ចុប្បន្នបានវិសោធនកម្មជាច្រើនលើក និងប្រឈមភាពស្មុគស្មាញច្រើន ទើបរៀបចំសេចក្ដីព្រាងច្បាប់ថ្មី។ សេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាន ១២ជំពូក និង ១៨២មាត្រា។

សម្តេចក្រឡាហោមបានឱ្យដឹងទៀតថា សេចក្ដីព្រាងច្បាប់នេះចែងអំពីការចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ ការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន ការប្រើប្រាស់ទិន្នន័យ ការការពារឯកជនភាពបុគ្គល និងសន្តិសុខទិន្នន័យ កម្រៃសេវា ការត្រួតពិនិត្យ និងអធិការកិច្ច និងទោសប្បញ្ញត្តិជាដើម។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារតាក់តែងសេចក្ដីច្បាប់ស្ដីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបានដឹកនាំ សហការ សម្របសម្រួលបំពេញភារកិច្ចតាក់តែងច្បាប់យ៉ាងល្អ ពិសេសការរៀបចំកិច្ចប្រជុំ សិក្ខាសាលាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនលើក រហូតរៀបចំបានសេចក្ដីព្រាងច្បាប់ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក