ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខឹងប្រពន្ធលែងលះទៅយកប្តីថ្មី ដុតបំផ្លាញរោងចក្រមួយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឃាត់ខ្លួនបុរសម្នាក់ដែលលួចដុតអតីតទីតាំងរោងចក្រផលិតអាល់កុល និងកែច្នៃសារធាតុញៀន ដែលស្ថិតនៅភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ដោយសារមានទំនាស់ក្នុងគ្រួសារប្រពន្ធលែងរួចទៅយកប្ដីថ្មី។

យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនសង្ស័យដែលជាអ្នកដុត ដំបូងដុតព្រៃ បន្ទាប់មកចូលទៅដុតរថយន្តក្នុងរោងចក្រ ហើយជនសង្ស័យបានគេចខ្លួនចូលព្រៃបាត់។ បន្ទាប់ពីសមត្ថកិច្ចជួយអន្តរាគមន៍ទីតាំងអគ្គីភ័យឆេះរួចហើយ សមត្ថកិច្ចបានកំណត់មុខសញ្ញា និងបានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យកទៅសួរនាំ។

តាមការសារភាពរបស់ជនសង្ស័យឱ្យដឹងមូលហេតុដុតទីតាំងរោងចក្រនោះ គឺដោយសារតែមានទំនាស់ក្នុងគ្រួសារ លែងលះគ្នាជាមួយប្រពន្ធ រួចហើយប្រពន្ធទៅមានប្តីថ្មីទៀត។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្នុងអគ្គិភ័យនេះបណ្តាលឱ្យរថយន្តម៉ាកម៉ីស៊ុយប៉ីស៊ីមួយគ្រឿងបានឆេះខូចខាតផ្នែកខ្លះនៃរថយន្ត និងមានអ្នករបួសនោះទេ។

គួរឱ្យដឹងដែរថា ទីតាំងអតីតរោងចក្រផលិតអាកុល ស្ថិតនៅភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោយមកជាប់ពាក់ព័ន្ធការកែឆ្នៃសារធាតុគីមីផ្សំបំលែងជាគ្រឿងញៀនរាប់តោន ដែលតុលាការបានរឹបអូសជាសម្បត្ដិរដ្ឋ តាមរយៈសាលដីកាស្ថារពរបស់តុលាការកំពូល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក