ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាស្នើម៉ាឡេស៊ីបង្កើនការទិញអង្ករ និងកសិផលពីកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រទេសម៉ាឡេស៊ីបង្កើនការទិញអង្ករ និងផលិតផលកសិកម្មរបស់កម្ពុជាបន្ថែមទៀត តាមរយៈការបង្កើតក្រុមហ៊ុនប្រមូលទិញ និងកែច្នៃនៅកម្ពុជា ដើម្បីនាំចេញទៅទីផ្សារម៉ាឡេស៊ី និងទីផ្សារផ្សេងទៀតតាមផ្លូវត្រង់ពីកំពង់ផែខេត្តព្រះសីហនុ និងរដ្ឋប៉េណាំងប្រទេសម៉ាឡេស៊ី។

សម្តេចបានស្នើបែបនេះ ក្នុងសន្និសីទរួមគ្នា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នាអំឡុងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Anwar bin Ibrahim) មកទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។

បើតាមសម្តេច ប្រទេសទាំងពីរបានឯកភាពបន្តជំរុញអនុវត្តឱ្យមានប្រសិទ្ធភាពនូវអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការអភិវឌ្ឍឧស្សាហកម្មឫស្សីនៅកម្ពុជា។

ជាមួយគ្នានេះសម្តេចតេជោ ក៏បានស្នើឱ្យមានការទិញទំនិញដើម្បីបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ សម្តេចនាយរកដ្ឋមន្ត្រី ក៏បានស្នើឱ្យអ្នកវិនិយោគ និងធុរជនម៉ាឡេស៊ី អញ្ជើញមកដាក់ទុនវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជាបន្ថែមទៀត។

បន្ថែមពីនេះ សម្តេចក៏បានស្នើឱ្យម៉ាឡេស៊ីផ្តល់ការគាំទ្រលើការស្ថាបនាខ្សែកាបអគ្គិសនីតាមបាតសមុទ្រដែលឆ្លងកាត់ប្រទេសម៉ាឡេស៊ី សម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតង រវាងកម្ពុជា និងសិង្ហបុរី។

ពាក់ព័ន្ធវិស័យទេសចរណ៍ សម្តេចក៏បានស្នើឱ្យអនុវត្តអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យមានប្រសិទ្ធភាព និងស្នើម៉ាឡេស៊ីជួយគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍការងារទេសចរណ៍មូស្ទីមតាមរយៈការបណ្តុះបណ្តាល និងបច្ចេកទេស។

សម្តេចបានអះអាងថា ប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

ទាក់ទិនទៅនឹងសំណើនាំចូលអង្ករពីកម្ពុជា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានឆ្លើយតបថា លោកនឹងលើកទឹកចិត្តអ្នកផលិតអង្ករម៉ាឡេស៊ី និងក្រុមហ៊ុនម៉ាឡេស៊ីឱ្យពិចារណានាំចូលអង្ករ និងស្វាយចន្ទីពីកម្ពុជា។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី ក្នុងឆ្នាំ២០២២ សម្រេចបាន ៦២០លានដុល្លារអាមេរិក គឺកើនឡើង ២៤ភាគរយ បើធៀបនឹងឆ្នាំ២០២១ សម្រេចបាន ៥០០លានដុល្លារអាមេរិក៕  

PHOTO: ហ៊ុន យុទ្ធគុណ


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក