ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

CHRC បញ្ជាក់ពីស្ថានភាពរបស់លោក ខៀវ សំផន ក្នុងពន្ធនាគារខេត្តកណ្តាល

កណ្តាល៖ ក្រុមការងារនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានចូលទៅជួប លោក ខៀវ សំផន ដល់ពន្ធនាគារខេត្តកណ្តាល ដើម្បីសួរសុខទុក្ខរបស់លោក។

អ្នកថែទាំលោក ខៀវ សំផន បានបញ្ជាក់ប្រាប់ CHRC ថាលោក ខៀវ សំផន បច្ចុប្បន្នមានសុខភាពធម្មតា អាចពិសាបានច្រើន ហើយគាត់អាចរុញរទេះដើរដោយខ្លួនឯងតិចៗបានជាធម្មតា។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានឱ្យក្រុមការងារនាំយកឱសថចំនួន ៨មុខ សម្រាប់ប្រើប្រាស់ក្នុងពន្ធនាគារខេត្តកណ្តាល។

គូសបញ្ជាក់ថា ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សតាមពន្ធនាគារនៅទូទាំងប្រទេសកម្ពុជា គឺជាបេសកកម្មសំខាន់មួយក្នុងចំណោមបេសកកម្មដ៏ទៃទៀតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។

សូមរំលឹកថា លោក ខៀវ សំផន ត្រូវបានផ្ទេរមកឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ ដោយឃុំលោក ខៀវ សំផន នៅក្នុងបន្ទប់មួយដាច់ដោយឡែក ដូចនឹងករណីលោក កាំង ហ្គេកអ៊ាវ ហៅឌុច អតីតមេគុកទួលស្លែងដែលបានទទួលមរណភាពនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ផងដែរ។

លោក ខៀវ សំផន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ យកមកឃុំខ្លួនក្រោមសមត្ថកិច្ចនៃសហចៅក្រមស៊ើបអង្កេត ចំពោះបទចោទចូលរួមក្នុងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម។

កាលពីខែសីហា ឆ្នាំ២០១៤ អង្គជំនុំជម្រះសាលាដំបូងបានចេញសាលក្រមសម្រេចឱ្យលោក ខៀវ សំផន និង នួន ជា មានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ក្រោមបទធ្វើទុក្ខបុកម្នេញ មនុស្សឃាត និងអំពើអមនុស្សធម៌ផ្សេងៗទៀត ដែលត្រូវបានប្រព្រឹត្តក្នុងអំឡុងពេលការជម្លៀសប្រជាជនស៊ីវិលដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជនផ្សេងទៀត។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ អង្គជំនុំជម្រះសាលាដំបូងបានចេញសាលក្រម ដោយសម្រេចឱ្យ នួន ជា និង ខៀវ សំផន មានពិរុទ្ធភាពពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវចំពោះសកម្មភាពនានាដូចជា ការធ្វើទុក្ខបុកម្នេញ ការដាក់ឱ្យទៅជាទាសករ ការឃុំឃាំងអំពើអមនុស្សធម៌ អាពាហ៍ពិពាហ៍ដោយបង្ខំ ការរំលោភសេពសន្ថវៈ ការធ្វើទារុណកម្ម អំពើមនុស្សឃាត ការសម្លាប់រង្គាល និងការបាត់ខ្លួនដោយបង្ខំ។

ជនជាប់ចោទទាំងពីរ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងការជំនុំជម្រះវគ្គទីពីរ។ នៅខែសីហា ឆ្នាំ២០១៩ លោក នួន ជា បានទទួលមរណភាពដែលនាំដល់ការបញ្ចប់នីតិវិធីចំពោះរូបគាត់ ប៉ុន្តែ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ អង្គជំនុំជម្រះតុលាការកំពូល បានសម្រេចតម្កល់ការផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតដដែល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក